ជីវិតកម្សាន្ដ
ជនជាតិវៀតណាម ដែលធ្វើឱ្យប៉ះពាល់កិត្តិយសខ្មែរ ថា ឥឡូវចេះតែ ២ម៉ាត់ប៉ុណ្ណោះ “សុំទោសកម្ពុជា”
Hứa Quốc Anh អ្នកផលិតមាតិកាជនជាតិវៀតណាមមួយរូប ដែលផ្សព្វផ្សាយវីដេអូធ្វើឱ្យប៉ះពាល់ដល់កិតិ្តយសកម្ពុជា បានបង្ហាញការដឹងខុសជាថ្មីម្តងទៀត ក្រោយត្រូវបានសារព័ត៌មានក្នុងស្រុក-ក្រៅស្រុក វាយប្រហារជាបន្តបន្ទាប់ និងរងការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។
តាមរយៈការផុសផ្សាយឃ្លីបខ្លី២ Hứa Quốc Anh បាននិយាយពាក្យសុំទោសជាភាសារខ្មែរ ហើយសរសេរថា “Tôi xin Lỗi Campuchia” ដែលមានន័យថា “សុំទោសចំពោះកម្ពុជា” នៅលើកទី១ ហើយប៉ុន្មានម៉ោងមុននេះ បានសម្តែងការដឹងខុសម្តងទៀត ដោយសរសេរថា “ឥឡូវ ខ្ញុំចេះតែ ២ម៉ាត់ប៉ុណ្ណោះ សុំទោស🇰🇭” ។
ក្រោយអ្នកផលិតមាតិកាលើបណ្តាញទំនាក់ទំនងសង្គម Tik Tok រូបនេះ បានធ្វើឱ្យប៉ះពាល់ដល់កម្ពុជា ឥឡូវនេះ គណនី Tik Tok របស់លោកដែលមានអ្នកតាមដានជាង 700K នោះ ក៏បានបាត់ចេញពីកម្មវិធី បណ្តាញទំនាក់ទំនងសង្គមល្បីនេះបាត់ហើយដែរ។
គួររំលឹកថា Hứa Quốc Anh បានផុសផ្សាយវីដេអូមួយ ដែលខ្លួនបានថតនៅក្នុងបរិវេណ ប្រាសាទអង្គរវត្ត កម្ពុជា តែបែរជាប្រើពាក្យថា Hello Thailand និងបង្ហាញរូបទង់ជាតិថៃ ព្រមនឹងរូបព្រះមហាក្សត្រថៃទៅវិញ ដែលនេះ ជាចេតនាធ្វើឱ្យភាន់ច្រឡំ ដល់ពិភពលោកយ៉ាងជាក់ច្បាស់។ ទង្វើនេះ មិនត្រឹមតែធ្វើឱ្យសង្គមកម្ពុជា ខឹងសម្បារប៉ុណ្ណោះទេ សូម្បីសារព័ត៌មានក្នុងស្រុករបស់វៀតណាម ក៏បានចុះផ្សាយពីអកប្បកិរិយាមិនគប្បី និងគាំទ្រចំពោះបុគ្គលរូបនេះផងដែរ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន tuiriviu បានរៀបរាប់ថា “សកម្មភាពរបស់បុគ្គលរូបនេះ មិនត្រឹមតែបំពានលើបទប្បញ្ញត្តិរបស់ប្រាសាទប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចកិត្តិយសជាតិ និងជាតិសាសន៍ របស់ប្រជាជនកម្ពុជាទៀតផង។ ដូចដែលដឹងហើយថា កម្ពុជា និងថៃ ធ្លាប់មានជម្លោះវប្បធម៌ និងប្រវត្តិសាស្ត្រ ជាច្រើន តែបុគ្គលរូបនេះ បែរជាមានចេតនាសាងរូបភាពនេះឡើង។ ក្រោយមានរិះគន់ពីប្រជាជនកម្ពុជា ភ្លាមៗ Hua Quoc Anh មិនត្រឹមតែមិនសុំទោស និងកែប្រែទេ បែរជាអះអាងបន្ថែមថា កាលដែលលោកធ្វើបែបនេះ ក៏ដោយសារ “មិនចូលចិត្តកម្ពុជា”។ ទង្វើនេះ មិនត្រឹមតែមិនគោរពចំពោះប្រទេសដទៃប៉ុណ្ណោះទេ តែកំពុងបង្ហាញថា tiktoker ម្នាក់នេះ គ្មានសីលធម៌។
ប្រភពដដែលបញ្ជាក់ទៀតថា “នេះមិនមែនជាលើកទីមួយទេ ដែល Hua Quoc Anh បង្កបញ្ហាឱ្យសង្គម មនុស្សខឹងសម្បារ។ បុគ្គលនេះ ក៏ធ្លាប់បានចូលរួមសកម្មភាពនៃការរើសអើងវប្បធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត អំពីសាសនាផ្សេងៗ និងទង្វើមិនគោរពនៅកន្លែងទីសក្ការៈផ្សេងៗផងដែរ។ ច្រើនលើកច្រើនសារហើយ ដែល Hua Quoc Anh ត្រូវបានបណ្តេញចេញពីតំបន់ដែលខ្លួនជ្រកកោន បន្ទាប់ពីប្រព្រឹត្តទង្វើខុសឆ្គងទាំងនោះ។
គួរបញ្ជាក់ថា តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊៊ុក Hứa Quốc Anh បុគ្គលរូបនេះ បានបង្ហាញការសោកស្តាយចំពោះបាត់បង់គណនី Tik Tok របស់ខ្លួន និងបានសុំទោសប្រជាជនកម្ពុជា ជាថ្មីម្តងទៀត កាលពី ៤ម៉ោងមុននេះ ដោយភ្ជាប់ជាមួយវីដេអូ reaction មួយ និងសរសេរថា “ឥឡូវ ខ្ញុំចេះតែ២ម៉ាត់ប៉ុណ្ណោះ សុំទោស” ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ