Connect with us

ជីវិតកម្សាន្ដ

សូម្បីតែអ្នកគ្រប់គ្រងរបស់ Lisa និង Jenie ក៏ចាកចេញពីផលិតកម្ម YG ព្រមគ្នា

បានផុស

នៅ

កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ LINE TODAY ថា Alice Kang ដែលជាអ្នកគ្រប់គ្រងអន្តរជាតិរបស់ Lisa និង Alison Chang ព្រមទាំងអ្នកគ្រប់គ្រងជនជាតិកូរ៉េ Huit​ របស់ Jennie ពួកគេទាំងអស់បានដើរចេញពី YG​ ព្រមៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមគណនី LinkedIn របស់ ​Alice Kang នាងបានសរសេរយ៉ាងវែងអន្លាយថា នាងធ្វើការនៅផលិតកម្ម YG អស់រយៈពេលជាង ៥ ឆ្នាំ ក្នុងនាមជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ហើយកុងត្រារបស់នាងជាមួយ YG បានបញ្ចប់នៅខែតុលា ឆ្នាំ ២០២៣។

តាម​រយៈ​ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យអ្នក​គាំទ្រ​រំពឹង​ទុក​អំពី​អនាគត​របស់ Lisa ជាមួយ YG។ ហើយមានការសន្មត់ថា តើនាងបានបញ្ចប់កិច្ចសន្យាជាមួយភ្នាក់ងារហើយឬនៅ? ប៉ុន្តែ​មាន​អ្នក​ចូល​មក​បញ្ចេញ​មតិ​ថា កិច្ចសន្យារបស់អ្នកគ្រប់គ្រងជាមួយនាងគឺដាច់ដោយឡែក។

ក្រោយមក ផលិតកម្ម YG Entertainment បដិសេធមិនធ្វើអត្ថាធិប្បាយម្ដងទៀតថាតើ BLACKPINK នឹងបន្តកុងត្រាជាមួយស្លាកសញ្ញានេះឬអត់?

ទោះបីជាយ៉ាងណាក៏ដោយ បើ​តាម​របាយការណ៍​ប្រចាំ​ត្រីមាស​ទីបី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា​​ ផលិតកម្មមួយនេះបានបញ្ចាក់ថា “កិច្ចសន្យាផ្តាច់មុខជាមួយសិល្បករ គឺចូលក្នុងអំឡុងពេលការចរចាគិតចាប់ពីកាលបរិច្ឆេទនៃការផ្សាយជាសាធារណៈ”។

សូមបញ្ចាក់ថា BLACKPINK បង្ហាញខ្លួននៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦ និងបានប្រារព្ធខួបលើកទី ៧​របស់ខ្លួនកាលពីខែសីហាកន្លងទៅ នៅពេលដែលកុងត្រារបស់ពួកគេផុតកំណត់។ ស្របពេលដែលក្រុមនេះ នៅតែមិនទាន់ផ្តល់ចម្លើយច្បាស់លាស់ ថាតើក្រុម​នឹង​បន្ត​កុងត្រា​ឬ​អត់?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa ត្រូវ​ទស្សនិកជន​កូរ៉េ​ស្នើឲ្យចាក​ចេញ​ពី Blackpink ព្រោះធ្វើឲ្យខូចមុខមាត់ K-pop

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម