ជីវិតកម្សាន្ដ
យុវជនល្ខោនខោលកម្ពុជា នាំយក”ល្ខោនខោលខ្មែរ” ទៅសម្ដែងលើឆាកអន្តរជាតិ នាប្រទេសឥណ្ឌូណេស៊ី
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមយុវជនល្ខោនខោលកម្ពុជាបានចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមសម្ដែង “ល្ខោនខោលខ្មែរ” នៅលើឆាកអន្តរជាតិក្នុងទីក្រុងសូឡូនៃប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការបញ្ជាក់នៅលើផេកផ្លូវការយុវជនល្ខោនខោលកម្ពុជា។

ប្រភពបានឲ្យដឹងដោយខ្លីដូច្នេះថា ជម្រាបលាពុកម៉ែបងប្អូន យើងខ្ញុំទាំង ៦រូបរៀបចំចេញដំណើរទៅសម្តែង ល្ខោនខោល នៅទីក្រុង សូឡូ នៃប្រទេសឥណ្ឌូណេស៊ី។ ល្ខោនខោលខ្មែរលើឆាកអន្តរជាតិរួមគ្នាជ្រោមជ្រែងភាពថ្កុំថ្កើងនៃវប្បធម៌រយីង។
លោក ម៉ូ ខុន ច័ន្ទសិទ្ធិការ្យ ប្រធានយុវជនល្ខោនខោលកម្ពុជាបានបញ្ជាក់បន្ថែមប្រាប់ “កម្ពុជាថ្មី ” តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះថាក្រុមយុវជនល្ខោនខោលដែលមានគ្នា ៦នាក់នេះ នឹង ត្រូវសម្តែងរយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់ការចេញសម្តែងល្ខោនខោលនេះគឺ ទទួលបានការផ្តល់កិត្តិយសពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីតំណាងឲ្យប្រទេសកម្ពុជា។

លោកបន្ថែមថា ក្រុមយុវជន “ល្ខោនខោលកម្ពុជា” នឹងត្រូវចូលរួមសម្តែងនៅក្នុងកម្មវិធី International M ask Festival នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដែលត្រៀមលើកយកល្ខោនខោលឈុត “ចម្បាំងទូភី”។ លោករំពឹងថានឹងទទួលបានការគាំទ្រ និងជោគជ័យក្នុងសម្តែងលើឆាកអន្តរជាតិ។
ល្ខោនខោល គឺជាប្រភេទល្ខោនយ៉ាងចំណាស់មួយក្នុងចំណោមទម្រង់សិល្បទស្សនីយភាពនៅកម្ពុជាដែលមាននៅដើមសម័យអង្គរ។ គេជឿថាល្ខោនដែលពាក់មុខខ្មុកសម្ដែងនេះកើតឡើងនាអំឡុងសតវត្សទី៩ ដោយសំអាងលើចម្លាក់នៅជជញ្ជាំងប្រាសាទអង្គរវត្ត។

ល្ខោនខោលត្រូវបានចុះបញ្ជីនាអំឡុងនៃសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌ អរូបី នៃមនុស្សជាតិត្រូវការសង្គ្រោះបន្ទាន់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ