ជីវិតកម្សាន្ដ
Mark ប្រាប់អារម្មណ៍ពិត ក្រោយ Mint មកពិធីរៀបការ យល់ព្រមបញ្ចប់ជម្លោះក្តៅគគុករាប់សិបឆ្នាំ
ត្បិតថាពិធីមង្គលការរបស់ Mark Prin និង Kimberly កន្លងផុតច្រើនថ្ងៃក៏ពិតមែន ប៉ុន្តែរូបភាពរបស់គូនេះនៅតែលេចត្រដែតលើបណ្ដាញសង្គព្រោងព្រាត។ ស្របពេលដែលវត្តមាន Mint Chalida ក្នុងពិធីបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវ។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ Mark Prin និង Mint Chalida ធ្លាប់មានជម្លោះក្តៅគគុកជាមួយគ្នាមកជាច្រើនឆ្នាំហើយ។ ដែលនេះជាអ្វីធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នឹងវត្តមានរបស់នាង សុខៗលេចមុខមករឹតតែជាចម្ងល់យ៉ាងខ្លាំងថា តើវិវាទរបស់នាងបានដោះស្រាយរួចហើយឬយ៉ាងណា?
មិនឲ្យអ្នកគាំទ្រមានមន្ទិលច្រើន Nine Entertainment ដែលជាសារព័ត៌មានដ៏ល្បីប្រចាំប្រទេសថៃ បានធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយ Mark ដែលជាកូនកំលោះថ្មីថ្មោង ព្រមទាំងសួរសុខទុក្ខលោកពីមង្គលការ២ដងនេះថែមទៀតផង។
ទោះយ៉ាងណាក៏ដោយ មុនឈានដល់រឿងក្ដៅគគុកនោះ តារាសម្ដែង Mark បានប្រាប់ពីពិធីរៀបការរបស់លោកថាលោកពិតជាសប្បាយចិត្តខ្លាំង។ ដោយដំបូងឡើយមានការបារម្ភខ្លាចបង្កកំហុសអចេតនាដល់ភ្ញៀវ។ ប៉ុន្តែពេលចប់គ្រប់ប្រែជាសប្បាយចិត្ត ទោះហត់នឿយខ្លាំងយ៉ាងណា។
សម្រាប់ទីកន្លែងដែលលោកនាំភរិយាទៅក្រេបទឹកឃ្មុំ គឺគូនេះមានបំណងទៅប្រទេសនូវែលសេឡង់ និងបារាំងនៅឆ្នាំក្រោយ។ ដែលត្រូវរៀបចំអ្វីគ្រប់យ៉ាងឲ្យមានរបៀបរៀបរយទាំងព្រឹត្តិការណ៍រឿងភាគមុននឹងទៅ។ អាចថាទៅយូរហើយខ្លាចទស្សនិកជនភ្លេចមុខ។ ប៉ុន្តែនៅមានស្នាដៃដែលបានថតហើយ គ្រាន់តែមិនទាន់បានបង្ហាញជូនតែប៉ុណ្ណោះ។
ចំណែករឿងដែល Mint Chalida ទៅចូលរួមមង្គលការរបស់លោក ថាជារឿងធម្មតាប៉ុណ្ណោះ។ ទាំង Mark និង Mint ទាំងអស់គ្នាបានឆ្លងកាត់យ៉ាងច្រើននៅរឿងជូរចត់ ហើយពេលនេះពួកគេបានសម្រេចចិត្តជម្រះបញ្ហារៀងៗខ្លួន។
Mark Prin បានបញ្ចាក់ច្បាស់ៗថា “អ្វីគ្រប់យ៉ាងដែលពួកយើងនៅសេសសល់ យើងគួរបោះបង់វាចោល យើងគួរតែដើរទៅមុខហើយមិនចាំបាច់ត្រូវងាកក្រោយទេ។ វាគ្រប់គ្រាន់ហើយ! យើងសប្បាយចិត្ត ដែលយើងទាងពីរបានដោះសោបញ្ហារាប់សិបឆ្នាំនេះរួចរាល់។ យើងមិនចង់និយាយអំពីរឿងដែលបានកើតឡើងពីមុនទេ។ វាគ្រាន់តែជាអតីតកាល ហើយយើងមិននៅទីនោះទៀតទេ។ ក្នុងពេលបច្ចុប្បន្ននេះទាំងខ្ញុំនិង Mint គឺល្អបំផុតហើយ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខ Mint ចូលរួមមង្គលការ Mark-Kim ក្រោយល្បីថាមានជម្លោះនឹងគ្នាជាយូរ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច