Connect with us

ជីវិតកម្សាន្ដ

បវកញ្ញាវៀតណាម Nguyen Thuc Thuy Tien បដិសេធការចោទប្រកាន់​ពាក់ព័ន្ធ​រឿង​ពេស្យាចារ​

បានផុស

នៅ

នៅថ្ងៃទី១៤ ខែវិច្ឆិកា បវកញ្ញាវៀតណាម Nguyen Thuc Thuy Tien ម្ចាស់មកុដ Miss Grand International 2021 បាន​បដិសេធ​ជា​សាធារណៈ​ចំពោះ​ការ​សង្ស័យរឿងពេស្យាចារលើគណនី Facebook របស់នាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បវកញ្ញាវៀតណាមរូបនេះបាននិយាយថា “ពាក្យចចាមអារ៉ាមនេះគឺមិនពិតនោះទេ ។ ប៉ូលិសបានស៊ើបអង្កេតរួចហើយ និងសន្និដ្ឋានថា ខ្ញុំគ្មានជាប់ពាក់ព័ន្ធនឹងករណីពេស្យាចារនេះ​ទេ” ។

គួររំឭកថា រូបភាពរបស់ Nguyen Thuc Thuy Tien ស្និទ្ធស្នាលជាមួយបុរសពីរនាក់ដែលជាប់ទោសពីបទឈ្មួញកណ្តាលពេស្យាចារ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ លើសពីនេះ ក្នុងរូបថតដែលបានបង្ហោះ គេឃើញ Thuy Tien នៅក្បែរបុរសម្នាក់ឈ្មោះ Le Hoang Long ដែលធ្លាប់ប៉ូលិសចាប់ខ្លួនពីបទធ្វើឈ្មួញកណ្តាលពេស្យាចារកាលពីឆ្នាំ ២០២២ ទៀតផង ។

ជាការឆ្លើយតប Thuy Tien បាននិយាយថា រូបភាពរបស់អ្នកទាំងពីរគឺថតតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ដូច្នេះវាមិនសមហេតុផលដើម្បីចោទប្រកាន់សោះ ។

មិនតែប៉ុណ្ណោះ Thuy Tien និងអ្នកចាត់ការរបស់នាងថែមទាំងបានព្រមានទៀតថា ពួកគេនឹងធ្វើការជាមួយអាជ្ញាធរ បើជនណានៅតែវាយប្រហារខ្លួនជាមួយពាក្យចចាមអារ៉ាមបែបនេះតទៅទៀត ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ បវកញ្ញាវៀតណាម Nguyễn Thúc Thùy Tiên សង្ស័យ​ជាប់​ពាក់ព័ន្ធ​រឿង​ពេស្យាចារ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម