ជីវិតកម្សាន្ដ
សោម ស្រីនាថ លើកទឹកចិត្តកុំខ្លាចការបរាជ័យ
ពិធីការិនី និងជាតារាសម្តែងកញ្ញា សោម ស្រីនាថ ឃើញថាបច្ចុប្បន្ននេះការប្រកបអាជីពជាសិល្បៈរបស់នាងហាក់មានទីផ្សារច្រើនគួរឲ្យកត់សម្គាល់។ ម្យ៉ាងទៀតស្រីនាថ ក៏ត្រូវបានអ្នកចាត់ទុកថានាងជាតារាស្រីដែលរក្សាបានប្រជាប្រិយភាពមិនចាញ់មិត្ត ភក្តិរួមអាជីពឡើយ។

ទន្ទឹមនឹងអាជីពជាសិល្បៈកាន់តែមានសន្ទុះទីផ្សារ ស្រីស្អាត សោម ស្រីនាថ ស្រាប់តែបានពន្លយពាក្យ ២ប្រយោគក្នុងន័យបំផុតគំនិតដល់ខ្លួនឯង និងអ្នកគាំទ្រកុំឲ្យមានការបាក់ចិត្តចំពោះការបរាជ័យលើអ្វីមួយ។ នាងថា ភាពបរាជ័យគ្មានអ្វីគួរឲ្យខ្លាចទេ ហើយបរាជ័យអាចជាប្រទីបនាំយើងឆ្ពោះទៅរកភាពជោគជ័យ។

ទំនងធ្លាប់ឆ្លងកាត់បទពិសោធន៍នៃជីវិតលំបាកកញ្ញា សោម ស្រីនាថ បានបញ្ជាក់ឲ្យដឹងថា “កុំខ្លាចការបរាជ័យ ព្រោះបរាជ័យធ្វើឲ្យយើងរឹងមាំមានបទពិសោធន៍ឆ្ពោះទៅកាន់ភាពជោគជ័យក្នុងថ្ងៃណាមួយ”។ នាងនិយាយបន្ថែមថា “កុំខឹង អន់ចិត្ត និងគេមើលងាយ ព្រោះការមើលងាយរបស់គេ គឺជាកម្លាំងចិត្តដ៏ធំធេង ឲ្យយើងខិតខំប្រឹងប្រែងព្យាយាមបន្តទៅមុខ”។
តាមរយៈខ្លឹមសារ របស់តារាស្រី សោម ស្រីនាថ ខាងលើសបញ្ជាក់ថា នេះអាចជាគន្លឹះសម្រាប់ការលើកទឹកចិត្តខ្លួនឯង ឬបុគ្គលឯទៀតដែលកំពុងតែជួបប្រឈមបញ្ហានេះដើម្បីឈរលើភាពរឹងមាំជឿជាក់ខ្លួនឯង។

គូរបញ្ជាក់ថា កញ្ញា សោម ស្រីនាថ គឺជាក្មេងកំព្រាដែលបានបាត់បងម្ដាយជាទីស្រលាញ់របស់នាងដោយគ្មានថ្ងៃវិលត្រឡប់កាលពីឆ្នាំ២០១៧។ មហាជនបានសរសើរដល់ស្រីនាថ ដែលមានភាពរឹងមាំដែលពេលនេះនាងជាជំហរក្នុងគ្រួសារយ៉ាងពិតប្រាកដទោះបីជាតារាស្រីរូបនេះបានបាត់បង់ម្ដាយ ព្រោះតែជំងឺដ៏កាចសាហាវក្តី៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ