Connect with us

ជីវិតកម្សាន្ដ

ម៉េង កែវពេជ្ជតា ស្នើម្ចាស់ Channel YouTube កែតម្រូវឡើងវិញឈ្មោះម្ចាស់បទ”បងល្អលើសគេ”

បានផុស

នៅ

តារា​ចម្រៀង​សំនៀង​ផ្អែម​អ្នកនាង ម៉េង កែវ​ពេជ្ជ​តា ចេញ​ប្រតិកម្ម បន្ទាប់ពី​ថ្មីៗ​នេះ មាន Channel You Tube ចំនួន​ពីរ បាន​លើក​យក​បទ​ចម្រៀង​ពី​ដើម​ ចំណងជើង “​បង​ល្អ​លើស​គេ​” មក​បង្ហោះ​ផ្សព្វផ្សាយ​ឡើង​វិញ ប៉ុន្តែ​មិន​បាន​ដាក់​ត្រូវ​នឹង​ឈ្មោះ​ម្ចាស់​សំនៀង​ដើម​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​រឿង​នេះ តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ស្នើ​ឲ្យ​ម្ចាស់ Channel YouTube ទាំងពីរ​នោះ កែតម្រូវ​ឡើងវិញ ដោយ​ដាក់ឈ្មោះ​ម្ចាស់​ដើម នៃ​បទ​”​បង​ល្អ​លើស​គេ​” ច្រៀង​ដោយ​អ្នកនាង ម៉េង កែវ​ពេជ្រ​បុប្ផា ជា​បងស្រី​បង្កើត​របស់​ខ្លួន។

អ្នកនាង ម៉េង កែវពេជ្ជតា បាន​លើក​ឡើង​ថា «បទ”​បង​ល្អ​លើស​គេ​” ជា​បទ​ចម្រៀង​ល្បី​ខ្លាំង និង​មាន​អាយុ​កាល​ជិត​សាមសិប​ឆ្នាំ​ហើយ ដែល​សំនៀង​ដើម​របស់​បង​ស្រី​ធំ ម៉េង កែវ​ពេជ្រ​បុប្ផា ជា​បុត្រី​ច្បង នៃ​ស្តេច​ទ្រសោ ម៉េង ហ៊ុន និង​រាជ​នី​អា​យ៉ៃ កែវ សង្វា​ពេជ្រ ក៏​ជា​តារា​ចម្រៀង​មួយ​ដួង​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ថ្លៃថ្នូរ​ដោយសារ​មាន​បទ​ចម្រៀង​ល្បីៗ ផ្ទាល់ខ្លួន​ជា​ច្រើន​បទ»។

កំពូល​តារា​ចម្រៀង ម៉េង កែវពេជ្ជតា បញ្ជាក់​ថា «យើង​បាន​ឃើញ Channel YouTube ពីរ​នេះ​យក​សំនៀង​របស់​បងស្រី ម៉េង កែវ​ពេជ្រ​បុប្ផា ប៉ុន្តែ​ដាក់ឈ្មោះ​អ្នក​ផ្សេង? លើស​ពេក​ហើយ មិន​ដឹង​ថា​ជា​ចេតនា​ចង់​បន្លំ ចង់​លេង​សើច ឬ​ជា​អ​ចេតនា​ទេ ប៉ុន្តែ​បើ​ទោះ​ជា​ក្នុង​ករណី​ណា​ក្តី យើង​សំណូមពរ​ដល់​ម្ចាស់ YouTube Channel ទាំងពីរ និង​ផ្សេងៗ​ទៀត មេត្តា​កុំ​លេង​បែបនេះ សូម​កែតម្រូវ​វិញ​ផង»។

ជាមួយ​គ្នា​នេះ តារា​ចម្រៀង​អ្នកនាង ម៉េង កែវ​ពេជ្ជតា បាន​និយាយ​បន្ថែម​ទៀត​ថា រស់​លើ​ផែនដី​តែ​មួយ ជា​ខ្មែរ​តែមួយ គួរ​កុំ​បំផ្លាញ​គេ​ដើម្បី​ខ្លួនឯង មិនល្អ​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ១៥ នាទីutes មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៥ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៦ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម