ជីវិតកម្សាន្ដ
YG បញ្ជាក់មូលហេតុដែល Ahyun ដកខ្លួនពីក្រុម BABYMONSTER
ជាដំណឹងមួយដ៏សោកសៅសម្រាប់អ្នកគាំទ្រពេញពិភពលោក ក្រោយបញ្ជាក់ជាផ្លូវការថា Ahyeon នឹងមិនបង្ហាញខ្លួនក្នុងនាមជាសមាជិកក្រុម BABYMOSTER រួមជាមួយនឹងសមាជិក៦នាក់ផ្សេងទៀត ដែលនាងធ្លាប់ហ្វឹកហាត់ជាមួយគ្នាជាច្រើនឆ្នាំ។

ភ្លាមៗនោះដែរ YG Entertainment ក៏បានចេញមុខមកបញ្ជាក់ការពិត នៅថ្ងៃទី១៥ ខែវិច្ឆិកា ថា Ahyeon បានដកខ្លួនចេញពីក្រុម ដោយសារបញ្ហាសុខភាព ហើយ BABYMONSTER នឹងបន្តបង្ហាញមុខសមាជិកតែ ៦ នាក់ប៉ុណ្ណោះ រួមមាន Ruka, Parita, Asa, និង Ha Rum, Rora និង Chiquita ប៉ុណ្ណោះ។
ជាមួយគ្នានេះថែមទៀត YG បានបញ្ចាក់ច្បាស់ៗពីការចាកចេញរបស់ Ahyeon ថា កិច្ចព្រមព្រៀងនេះបានកើតឡើងបន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់។ ជាពិសេស គឺដោយសារតែហេតុផលសុខភាពរបស់នាងជាចម្បង។
តំណាង YG ក៏បានបញ្ជាក់ដែរថា “យើងមានការសោកស្ដាយជាខ្លាំង ដែលមិនអាចបង្ហាញមុខ Ahyun ក្នុងនាមជាសមាជិកក្រុម BABYMONSTER បានទេ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីសុខភាពផ្ទាល់ខ្លួនរបស់សិល្បករ។ ពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីផ្តល់ឲ្យ Ahyun នូវការជាសះស្បើយដ៏ល្អបំផុត។ ហើយត្រឡប់ទៅមានរាងកាយដែលមានសុខភាពល្អវិញ”។
ទាក់ទងនឹងបញ្ហានេះ មនុស្សមួយចំនួនបានកត់សម្គាល់ថា YG បានចូលទៅអាប់ដេតទំព័រ Profile របស់ BABYMONSTER នៅលើគេហទំព័រ NAVER ដោយបន្សល់ទុកតែសមាជិក ៦ នាក់ប៉ុណ្ណោះ ដោយគ្មានឈ្មោះ Ahyun ដូចកាលពីប៉ុន្មានខែកន្លងទៅ។

យ៉ាងណាមិញ បន្ទាប់ពីការចាកចេញរបស់ Ahyun មតិសាធារណៈបានបញ្ចេញយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមសុទ្ធតែយល់ស្របដូចគ្នាថា YG បាត់បង់ត្បូងដ៏ស្រស់ស្អាតម្តងទៀត។ក្នុងពេលដែលនាងត្រូវបានគេចាត់ទុកថាជាសមាជិកម្នាក់ដែលមានលក្ខណៈសម្បត្តិទាំងមុខមាត់ និងសមត្ថភាព។ នាងអាចច្រៀង រាំបានល្អ រ៉េបបានល្អ ហើយថែមទាំងមានជំនាញភាសាអង់គ្លេស និងចិនផងដែរ។ លើសពីនេះទៀត អ្នកគាំទ្របានកំណត់រួចហើយថា Ahyun គឺពិតជា Jennie បន្ទាប់ទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សូម្បីតែអ្នកគ្រប់គ្រងរបស់ Lisa និង Jenie ក៏ចាកចេញពីផលិតកម្ម YG ព្រមគ្នា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ