ជីវិតកម្សាន្ដ
ក្រោយទៅទស្សនាការសម្ដែងរបស់ Lisa ជីវិត Angelababy កាន់តែដុនដាបខ្លាំង
Angelababy កំពុងរងការខាតបង់យ៉ាងខ្លាំងដោយសារទៅទស្សនាការសម្ដែងរបស់ Lisa នៅទីក្រុងប៉ារីស។ ស្របពេលដែលនាពេលថ្មីៗនេះសារត័ត៌មាន kenh បានរាយការណ៍ថា បុគ្គលិករបស់នាងបានដាក់ពាក្យសុំឈប់ធ្វើការ។
លើសពីនេះ តំណាងរបស់តារាស្រីរូបនេះកំពុងស្វែងរកទិសដៅថ្មី ហើយបើគ្មានក្រុមគ្រប់គ្រង និងបុគ្គលិកទេ ស្ថានភាពនាពេលខាងមុខរបស់អតីតភរិយារបស់ Huang Xiaoming នឹងកាន់តែលំបាកខ្លាំង។

កាលពីមុន Ettoday បានរាយការណ៍ថា Angelababy បានលក់វីឡាទំនើបមួយដែលមានតម្លៃ ៥០០ លានយន់ (១៦៥ពាន់ពាន់លាន) នៅក្នុងទីក្រុងប៉េកាំង។ កាលដែលតារាស្រីលក់ផ្ទះក្នុងបរិបទបែបនេះបានធ្វើឲ្យមានការសង្ស័យជាច្រើន ហើយគេក៏ជឿថា ដោយសារតែទៅទស្សនា Lisa ទើបនាងទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុ ដែលនាំឲ្យត្រូវលក់ផ្ទះ។
បន្ថែមពីនេះទៀត Angelababy តែងតែទាក់ទងជាមួយ CEO នៃម៉ាកល្បីៗ ដូច្នេះហើយទើបតារាស្រីរូបនេះគិតថា កាលមក Crazy Horse នឹងជួយនាងបង្កើតការអាណិតអាសូរ ហើយឈានទៅមុខក្នុងវិស័យម៉ូដសំលៀកបំពាក់លំដាប់ខ្ពស់។
យ៉ាងណាមិញ តារាស្រីរូបនេះមិននឹកស្មានថា សកម្មភាពនេះអាចបង្កបញ្ហាដល់អាជីពការងាររបស់នាងឡើយ។ Angelababy បានប៉ាន់ស្មានមិនដល់ហានិភ័យ និងការប្រែប្រួលនៅក្នុងឧស្សាហកម្មកម្សាន្ត ដោយគិតថាតំណែងរបស់នាងខ្ពស់គ្រប់គ្រាន់លើសពីច្បាប់ធម្មតា។ ឧប្បត្តិហេតុនេះគឺជាមេរៀនដែលមិននឹកស្មានដល់សម្រាប់ Angelababy ក៏ដូចជាការដាស់តឿនដល់តារាល្បីផ្សេងទៀត។ នៅលើវិថីអាជីពរបស់ពួកគេ តារាល្បីៗត្រូវប្រុងប្រយ័ត្ន ដើម្បីចៀសវាងការបង់ប្រាក់ខ្ពស់សម្រាប់ការសម្រេចចិត្តបណ្តោះអាសន្ន។

Angelababy ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតរិះគន់យ៉ាងខ្លាំងថា ជាមនុស្សឆ្កួត។ បើទោះជានាងទៅមើល Lisa សម្ដែងក៏នាងនៅតែព្យាយាមបដិសេធ។ អតីតភរិយារបស់ Huang Xiaoming ត្រូវបានហាមឃាត់មិនឲ្យនិយាយនៅលើ Weibo ។ ស្ថានីយ៍ CCTV-17 បានលុបវីដេអូផ្សាយពាណិជ្ជកម្មរបស់តារាស្រីក្នុងព្រឹត្តិការណ៍ Mid-Autumn Festival។ កម្មវិធីទូរទស្សន៍ការពិត Every Start Now ត្រូវវាយប្រហារឥតឈប់ឈរដោយអ្នកនិយមលេងអ៊ីនធឺណិតនៅលើបណ្តាញសង្គម នៅពេលដែលទើបតែប្រកាស Angelababy ជាភ្ញៀវនៅក្នុងវគ្គបន្ទាប់។ ប្រភពពីស្ថានីយ៍ទូរទស្សន៍ Zhejiang បានបង្ហើបថា Keep Running ត្រូវបានពន្យារពេល ហើយកំពុងពិចារណាហាមឃាត់នាង បន្ទាប់ពីមានភាពចម្រូងចម្រាសខាងលើ។
លើសពីនេះ ភាពយន្តថ្មីចំនួនពីរដែលសម្តែងដោយ Angelababy គឺរឿង Everlasting Longing និង Back For You ក៏ត្រូវបានប៉ះពាល់ផងដែរ នៅពេលដែលអ្នកនិយមលេងអ៊ីនធឺណេតបានបញ្ចេញមតិអំពាវនាវឲ្យធ្វើពហិការតារាស្រីដែលកំពុងមានរឿងអាស្រូវ។ ប្រសិនបើភាពយន្តទាំងនេះត្រូវបានពន្យារពេលដោយសារភាពចម្រូងចម្រាសរបស់តួឯកស្រីនោះ តួគាំទ្រក៏នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ម៉ាកយីហោមួយចំនួនក៏កំពុងពិនិត្យមើលកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយ Angelababy ផងដែរ។ ការផ្សាយពាណិជ្ជកម្មរបស់តារាស្រីរូបនេះក៏ត្រូវបានដកចេញពីមជ្ឈមណ្ឌលលក់ទំនិញផងដែរ។

ក្នុងនោះផងដែរ មានពាក្យចចាមអារ៉ាមថា Angelababy ត្រូវសុំអតីតស្វាមីរបស់នាង Huang Xiaoming ដើម្បីជួយនិងកែលម្អកេរ្តិ៍ឈ្មោះរបស់នាង។ ប៉ុន្តែលោកហាក់មិនសូវចាប់អារម្មណ៍ នឹងការលើកឡើងនេះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖YG បញ្ជាក់មូលហេតុដែល Ahyun ដកខ្លួនពីក្រុម BABYMONSTER

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?