ជីវិតកម្សាន្ដ
ជាសេដ្ឋីក៏ពិតមែន តែ Rihanna នៅតែស្លៀកខោដដែល ១០ ឆ្នាំ រហូតអ្នកគាំទ្រសរសើរនាង
យោងតាម pannchoa បានបញ្ចាក់ថា Rihanna គឺជាតារាចម្រៀងស្រីដ៏ល្បីល្បាញបំផុតរបស់ពិភពលោក ដែលមានទ្រព្យសម្បត្តិរហូតដល់១.៤ ពាន់លានដុល្លារ (គិតមកដល់បច្ចុប្បន្ន) និងអាជីពតន្ត្រីដ៏ធំសម្បើម ប៉ុន្តែរស់នៅបែបសន្សំសំចៃខ្លាំងមិនធម្មតា។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1220-697x1024.png)
លើសពីនេះ អ្នកជំនួញស្រីរូបនេះក៏មានការចាប់អារម្មណ៍ជាច្រើនដងផងដែរ ជាមួយនឹងម៉ូដសំលៀកបំពាក់ដ៏ពិសេស និងទាន់សម័យរបស់ខ្លួន។ ថ្មីៗនេះ Rihanna បានធ្វើឲ្យអ្នកគាំទ្ររំភើប និងភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេដឹងថានាងស្លៀកខោខ្លីដូចគ្នាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។
ជាពិសេស Rihanna ស្លៀកខោខ្លី Levi’s លក់ក្នុងឆ្នាំ ២០១១ ក្នុងតម្លៃប្រហែលជា៥៤ដុល្លារប៉ុណ្ណោះ។ ជាការកត់សម្គាល់ ខោមួយគូនេះ ពីដំបូងឡើយ មើលទៅមានសភាពល្អ មានឡេវ២ជួរទាំងសងខាង ប៉ុន្តែក្រោយពីតារាចម្រៀងស្រីរូបនេះ ស្លៀកច្រើនដងពេក វាបែរជាមានរហែក និងខ្ទេចទៅវិញ។ នាងថែមទាំងស្លៀកខោមួយនេះច្រើនពេករហូតអ្នករចនាម៉ូដ បានសុំឲ្យនាងកំណត់ពេលស្លៀកទៀតផង។
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនជឿថា ដោយសារតែស្នាមរហែកច្រើន ខោមួយនេះបានប្រែក្លាយទៅជាកំណែផ្ទាល់ខ្លួន និងល្អជាងមុន។ បើប្រៀបធៀបជាមួយរូបភាពពេលនាងទិញដំបូង និងពេលនេះ អ្នកគាំទ្រភាគច្រើនឃើញថា Rihanna ស្លៀកខោបែបនេះ កាន់តែទាន់សម័យ និងទាក់ទាញការចាប់អារម្មណ៍ច្រើនជាងមុន។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1221-681x1024.png)
Rihanna ក៏ទទួលបានការសរសើរជាច្រើនចំពោះរបៀបរស់នៅបែបសន្សំសំចៃ មិនខ្ជះខ្ជាយ ប្រឆាំងនឹង ម៉ូដនាបច្ចុបន្ននេះ ខណៈដែលមតិមួយចំនួនរបស់អ្នកនិយមលេងអ៊ីនធឺណិតបានសរសើរដល់នាងខុសៗគ្នាថា តារាស្រីរូបនេះត្បិតថាជាសេដ្ឋីមានប្រាក់ចាយលែងខ្វះ ប៉ុន្តែនាងរស់នៅដោយសន្សំសំចៃ សូម្បីតែការស្លៀកពាក់ដូចគ្នានាងស្លៀកខោនេះមកយូរមកហើយ ដូច្នេះយើងគួរជំរុញចិត្តឲ្យស្លៀកពាក់ដដែលៗម្តងហើយម្តងទៀត។
តាមពិតនាងគឺជាតារា ទោះជាស្លៀកបែបណា ក៏នៅតែមើលឃើញទាក់ទាញនិងកាន់តែស្រស់ស្អាតជាងមុន ខុសឆ្ងាយពីយើងមនុស្សធម្មតា។ ហើយនេះក៏បង្ហាញថាការសន្សំសំចៃគឺជាការប្រសើរណាស់ ទោះរបស់នោះមើលទៅចាស់ខ្លាំង តែវាមានអត្ថន័យចំពោះយើង៕
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1219-682x1024.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1218-774x1024.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1222-682x1024.png)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយទៅទស្សនាការសម្ដែងរបស់ Lisa ជីវិត Angelababy កាន់តែដុនដាបខ្លាំង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច