ជីវិតកម្សាន្ដ
ចន សុទីម៉ា បញ្ចេញផ្លូវការឈុត “រំដួលអង្គរ“ រំលេចប្រាសាទអង្គរវត្តពន្លឺពណ៌មាសចែងចាំង
បវរកញ្ញាតំណាងកម្ពុជាកញ្ញា ចន សុទីម៉ា បានបង្ហាញមោទនភាពខ្លាំងក្នុងការគ្រងឈុតដ៏អស្ចារ្យដែលមានឈ្មោះថា “រំដួលអង្គរ“ រំលេចនូវប្រាសាទអង្គរវត្តរួមជាមួយពន្លឺពណ៌ មាសចែងចាំងនៃការ ប្រកួតសម្រស់ Miss Universe លើកទី72 នៅលើឆាកអន្តរជាតិឯប្រទេសEl Salvador។

ចំពោះឈុតដ៏ស្រស់ស្អាតនេះ បានរំលេចក្បាច់រចនាយ៉ាងមានអត្ថន័យត្រូវបានបវរកញ្ញា ចន សុទីម៉ា បង្ហាញជាផ្លូវការអំពី Evening Gown។ តាមរយៈនេះ គឺមានការគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀតពីសំណាក់មហាជនពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាតែម្តង។
ចន សុទីម៉ា បានបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនថា “នាងខ្ញុំ សូមបង្ហាញជាផ្លូវការអំពី Evening Gown “រំដួលអង្គរ “ inspire អំពីផ្ការំដួលនិងប្រាសាទអង្គរវត្តរួមជាមួយពន្លឺពណ៌ មាសចែងចាំងដែលបញ្ជាក់អំពីភាពរុងរឿងនៃអាណាចក្រមហា អង្គរ“។

គេកត់សម្គាល់ឃើញថាបវរកញ្ញា ចន សុទីម៉ា មកដល់ពេលនេះគឺកាន់តែទទួលបានការគាំទ្រខ្លាំងពីបណ្ដាប្រជាពលរដ្ឋខ្មែរដោយគេរំពឹងដែរថា សុទីម៉ា អាចចូលដល់ TOP កំពូលណាមួយនៃកម្មវិធី។

ការចេញដំណើររបស់ស្រីស្អាតកម្ពុជាកញ្ញា ចន សុទីម៉ា កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ គេឃើញមានការលើកទឹកចិត្ត និងការជូនដំណើរពីសំណាក់អ្នកគាំទ្រព្រមទាំងមិត្តភក្តិ ក្រុមគ្រួសារផងដែរ។ ក្នុងដំណើរចេញទៅប្រកួតនេះ នាងគឺបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្តរជាតិនោះ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង