ជីវិតកម្សាន្ដ
ជា វណ្ណារិទ្ធ សរសើរឆន្ទៈ G-Devith ឆ្លងកាត់ព្យុះភ្លៀងច្រើនតែមិនបោះបង់
ឃើញការតស៊ូរបស់តារាចម្រៀងរ៉េបលោក ងួ ន ចាន់ដេវីត ហៅ G-Devith ពិធីករសម្បូរសំនួនវោហារសព្ទមិនចេះរីងស្ងួតលោក ជា វណ្ណារិទ្ធ បានចេញមក សរសើរដោយគ្មានការលាក់ទុកក្នុង ចិត្តចំពោះឆន្ទៈរបស់តារារ៉េបរូបនេះទោះបីឆ្លងកាត់ព្យុះភ្លៀងជាច្រើនក្តីតែមិនបោះបង់ក្តីស្រមៃ។

ពិធីករលោក ជា វណ្ណារិទ្ធ បានចាត់ទុកថាតារាចម្រៀងរ៉េប G-Devith គឺជាតារាខ្មែរដែលជួបរឿងរ៉ាវច្រើនជាងគេប៉ុន្តែ លោក វីត នៅតែស៊ូទ្រាំខាំមាត់យ៉ាងខ្លាំងណាស់ដែរព្រោះតែ ដេវីត ដើម្បីក្តីស្រមៃគ្រួសារ និងFans។ លោក ជា វណ្ណារិទ្ធ បានលើកឡើងថា G-Devithជាកំពូលតារាចម្រៀងម្នាក់ដែលឆ្លងកាត់ព្យុះភ្លៀង ច្រើនជាងគេលោកស៊ូទ្រាំខាំមាត់ក៏ខ្លាំងណាស់ដែរ។

ពិធីករលោក ជា វណ្ណារិទ្ធ បានបន្តថា ទោះបីយ៉ាងណា ដេវីត នៅតែតស៊ូជម្នះដើម្បីក្តីស្រមៃគ្រួសារនិងFans ៗ មិនមែនគាត់មិនចេះឈឺ មិនចេះយំទេ តែគាត់សុខចិត្តលាក់ទុកក្នុងចិត្តហើយមកបន្ធូរអារម្មណ៍តាមបទចម្រៀង សូមកោតសរសើរដោយស្មោះ ២១បទមិនមែនធម្មតាទេ You are the Best ។

ប្រាកដណាស់តារារ៉េប G-Devith កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បានបង្ហាញវត្តមានច្រៀង និងសម្តែងនៅលើឆាកនៃកម្មវិធីដ៏ធំមួយនៅទីធ្លា OCICក្នុងទឹកដីខណ្ឌជ្រោចង្វារដែលមានអ្នកគាំទ្រជាច្រើនចូលរួមទស្សនាចាប់ពីវេលាម៉ោង ២រសៀលរហូតដល់ម៉ោង ១២យប់។ ក្នុងការបង្ហាញវត្តមាននោះ G-Devithបានលើកយកបទចម្រៀងចំនួន ២១បទដើម្បីបង្ហើរសំនៀងជូនដល់អ្នកគាំទ្រផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ