Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា បំផុសការគាំទ្រម្នាក់ ១ ដុល្លារ ចូលរួម Vote ឲ្យ Miss Universe Cambodia

បានផុស

នៅ

ខណៈ​ដែល​បវរកញ្ញា​តំណាង​កម្ពុជា​កញ្ញា ចន សុទីម៉ា កំពុង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ប្រកួត Miss Universe 2023 លើ​ឆាក​អន្តរ​ជាតិ​នា​ប្រទេស El Salvador នោះ​គេ​សង្កេត​ឃើញ​ទស្សនិកជន​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​សម្ដែង​ការ​លើក​ទឹក​ចិត្ត​គ្រប់​ហើយ​ស្នើ​ដល់​កូន​ខ្មែរ​រួម​ដៃ​គ្នា​បោះ​ឆ្នោត​ឲ្យ សុទីម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ​ដែរ សម្រាប់​កំពូល​តារា​ចម្រៀង​អ្នក​នាង ពេជ្រ សោភា ក៏​បាន​អំពាវនាវ​ឲ្យ​ចូល​រួម​គាំទ្រMiss Universe Cambodia ដែល​កំពុង​ឈរ​ជើង​ប្រកួត​នៅ​ឯ​ប្រទេស El Salvador ផង​ដែរ។ ម្យ៉ាង​ទៀត​ ពេជ្រ សោភា  បាន​ស្នើ​អ្នកគាំទ្រស្រាក់ដៃគ្នាម្នាក់១ដុល្លា រចូលរួមVoteឲ្យMiss Universe Cambodia20 23 ចន សុទីម៉ា ទៀត​ផង។

បើ​តាម​ខ្លឹមសារ​របស់​អ្នកនាង ពេជ្រ សោភា បាន​​លើកឡើង​នឹង​​អំពាវនាវ​ថា «សង្ឃឹម​​ថា​តោះ​បងប្អូន​យើង​និយាយ​គ្នា​នឹង​លើក​ទឹកចិត្ត​ដល់​ ទីម៉ា គាត់​ស្អាត​បាន​ទាំង​ព្រម​ខ្ញុំ​ចូល​ចិត្ត​ណាស់ Miss  Universe 2023 ចូលរួម​ម្នាក់ ១ដុល្លារ​ដើម្បី​ Vote ឲ្យ Miss Universe Cambodia (John Sotima)»

ដោយ​ឡែក​កាល​ពី​ថ្មី​ៗ​ ពេជ្រ សោភា ក៏​បាន​លើក​ឡើង​ដូច្នេះ​ថា “ខ្ញុំ​ចាប់​អារម្មណ៍​លើ​គាត់​ថា គាត់​​សាក សម នឹង​ទៅ​ប្រឡង​ណាស់ ស៊ូៗ..អូន​ពួក​យើង​នៅ​គាំទ្រ​អូន​ពី​ស្រុកខ្មែរ​ទៅ​ណា”

ជា​មួយ​គ្នា​នេះ​ដែរ ឃើញ​មាន​ការ​លើក​ទឹក​ច្រើន​ផង​ដែរ ពី​សំណាក់​អ្នក​និយម​តាម​ដាន​វិស័យ​បវរកញ្ញា និង​សិល្បករ-សិល្ប​ការិនី ខ្មែរ​ក្នុង នាម​អ្នក​គាំ​ទ្រ។

សូម​ជម្រាប​ដែរ​ថា បវរកញ្ញា​តំណាង​កម្ពុជា​កញ្ញា ចន សុទីម៉ា ម្ចាស់​មកុដ​បរវកញ្ញា Miss Universe Cambodia 2023 បាន​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់ Miss Universe លើក​ទី​72 នៅ​ឯ​ប្រទេស El Salvador ដូច​ការ​គ្រោង​ទុក​កាល​​ពី​ថ្ងៃ​ទី០២ ខែ​វិច្ឆិកា កន្លង​ទៅ។

ការ​ចេញ​ដំណើរ​របស់​ស្រី​ស្អាត​កម្ពុជា​កញ្ញា ចន សុទីម៉ា កាល​ពីល្ងាច​ថ្ងៃ​ទី០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ គេ​ឃើញ​មាន​ការ​លើក​​ទឹកចិត្ត និង​ការ​ជូន​ដំណើរ​ពី​សំណាក់​អ្នក​គាំទ្រ​ព្រម​ទាំង​មិត្តភក្តិ​ក្រុម​គ្រួសារ​ផង​ដែរ។ ក្នុង​ដំណើរ​ចេញ​ទៅ​ប្រកួត​នេះ នាង​គឺ​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ព្រឹត្ដិការណ៍​លក្ខណៈ​អន្ដរជាតិ​នោះ៕

អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៤ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៤៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៥៣ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច២ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម