Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនស្រែកពេញឆាក Miss Universe ក្រោយឃើញសម្រស់បវកញ្ញានេប៉ាល់

បានផុស

នៅ

saostar ​បានរាយការណ៍ថា កាលព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាលឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនៅប្រទេស El Salvador ជាមួយនឹងការទន្ទឹងរង់ចាំរបស់ទស្សនិកជនសម្រស់ទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះមានបវកញ្ញាជាង៨០ នាក់បានសម្តែងជាពីរផ្នែក​ គឺការប្រកួតឈុតប៊ីគីនីនិងឈុតពេលល្ងាច។ ក្នុង​ចំណោម​នោះ រាជិនីសម្រស់​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​គឺ​ ប្រទេស​នេប៉ាល់ នាង Jane Dipika Garrett។

នៅ​លើ​ឆាក បវកញ្ញាតំណាងឲ្យប្រទេស​នេប៉ាល់បាន​ស្លៀក​ឈុត​ហែល​ទឹក​ពណ៌​ទឹក​ប្រាក់​មួយ​ឈុតកាត់​​ត្រង់​ដើម​ទ្រូង អមនឹងម៉ូដ​សក់​រួញ។ Jane Dipika Garrett ដើរដោយទំនុកចិត្ត ចំពេលមានការអបអរសាទររបស់អ្នកទស្សនាទាំងអស់នៅក្នុងសាលប្រជុំ។

ទោះបីជានាងមានរូបរាងមិនស្រឡូនស្អាតដូចបវកញ្ញាដទៃទៀតក៏ពិតមែន ប៉ុន្តែ Jane Dipika Garrett នៅតែសម្តែងដោយស្មារតីពោរពេញដោយថាមពល។ នាង​គឺ​ជា​បវរកញ្ញា​ប្រទេស​នេប៉ាល់​ដែល​មាន​ទំហំ​ធំ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។

ការសម្តែងប្រកបដោយទំនុកចិត្តរបស់នាង បានទទួលការសរសើរជាច្រើនពីសាធារណជន។ ទស្សនិកជនជាច្រើនបញ្ជាក់ថា Jane Dipika Garrett គឺជាទឹកចិត្តដ៏ល្អសម្រាប់ទស្សនិកជនទាំងសម្រស់ និងនារីដែលមិនមានរូបរាងស្តង់ដារ។

Jane Dipika Garrett មានអាយុ ២២ ឆ្នាំ បច្ចុប្បន្នជាគិលានុបដ្ឋាយិកា។ ក្នុងអំឡុងពេលប្រកួតប្រជែងនៅ Miss Universe Nepal 2023 នាងបាននិយាយថា “ក្នុងនាមជាស្ត្រីដែលមិនស្របតាមស្តង់ដារសម្រស់ជាក់លាក់ ខ្ញុំមកទីនេះដើម្បីតំណាងឲ្យស្ត្រីដែលតស៊ូជាមួយបញ្ហាឡើងទម្ងន់ ប្រយុទ្ធប្រឆាំងនឹងបញ្ហាអ័រម៉ូន។ ខ្ញុំ​ជឿ​ថា​មិន​មែន​មាន​សម្រស់​ស្ដង់ដារ​តែ​មួយ​នោះ​ទេ ប៉ុន្តែ​គឺ​ថា​មនុស្ស​ស្រី​គ្រប់​រូប​ស្អាត​តាម​របៀប​របស់​ខ្លួន”។

ក្រោយ​ពី​រាត្រី​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សម្រស់​នេ​ប៉ាល់​ទទួលបាន​អ្នកគាំទ្រ​យ៉ាងច្រើន​។ នាង​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​នឹង​អាច​សម្រេច​បាន​លទ្ធផល​ខ្ពស់​សម្រាប់​ប្រទេស​ក្នុង​កម្មវិធី​បវរកញ្ញា​ចក្រវាល​ឆ្នាំ​នេះ ដោយសារ​ថាមពល និង​ភាព​ជឿជាក់​របស់​នាង។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយគឺពឹងផ្អែកភាគច្រើនទៅលើសមត្ថភាពរបស់បេក្ខជនក្នុងការយកឈ្នះលើចៅក្រមនៅក្នុងផ្នែកសម្ភាសន៍បិទទ្វារ។

សូមបញ្ជាក់ដែរថា ការប្រកួតផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាលឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ទម្រង់នៃឆ្នាំនេះនឹងផ្លាស់ប្តូរបើប្រៀបធៀបទៅនឹងរដូវកាលមុន។ បេក្ខនារី​នឹង​ជាប់​ឈ្មោះ​ពី Top 20, Top 10, Top 5 និង Top ៣ រៀង​ៗ​ខ្លួនដូចដែលបានរៀបចំដោយកម្មវិធី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទស្សនិកជនស្រែកពេញឆាក Miss Universe ក្រោយឃើញសម្រស់បវកញ្ញានេប៉ាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម