ជីវិតកម្សាន្ដ
អស្ចារ្យណាស់! ចន សុទីម៉ា លេចធ្លោខ្លាំងក្នុងឈុតតំណាងជាតិ «ព្រះមេគង្គា»
ឈានចូលដល់វគ្គប្រកួតឈុតតំណាងជាតិក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe 2023 បវរកញ្ញាតំណាង ចន សុទីម៉ា បានរំលេចខ្លួនក្នុងឈុត «ព្រះមេគង្គា» យ៉ាងអស្ចារ្យ និងកាន់តែលេចធ្លោខ្លាំងសម្រាប់ការប្រកួតលើឆាកអន្តរជាតិនៃប្រទេស El Salvador។

អត្ថន័យនៃឈុតតំណាងជាតិដែលស្រីស្អាត សុទីម៉ា បង្ហាញនេះមានឈ្មោះថា «ព្រះមេគង្គា»។ឈុតនេះ គឺរចនាឡើងដើម្បីឧទ្ទិសដល់ទន្លេ មេគង្គដែលហូរមកពីទីបេ កាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ដោយដកស្រង់គំនិតពីទេវកថាចម្លាក់បុរាណ និងបរិស្ថាន ឈុតនេះរំលេចនូវគ្រឿងអលង្ការនានាដែលច្នៃចេញពីរចនាបទសិល្បៈសម័យអង្គរ។

កញ្ញា ចន សុទីម៉ា បញ្ជាក់ថាឈុត «ព្រះមេគង្គា» បង្ហាញ និងលើកតម្កើងធនធានដ៏សម្បូណ៌បែបនៃទឹកដី វប្បធម៌កម្ពុជា ដោយធ្វើការប្រើប្រាស់ត្បូងធម្មជាតិ និងសំពត់ចរបាប់ សូត្រត្បាញដោយដៃខ្មែរ។ ឈុតតំណាងជាតិ «ព្រះមេគង្គា» ដ៏ស្រស់ថ្លា និងវិសេសនេះជានិម្មិត រូបនៃលំហូរនៃសុខសិរីសួស្ដី ជ័យតំណាងលំហូរនៃសន្តិភាព មិត្តភាព និងការរីកចម្រើននៃយុគសម័យថ្មី។
បវរកញ្ញា ចន សុទីម៉ា បានលើកឡើងថា នាងពិតជារីករាយ និងមានកិត្តិយសណាស់ ក្នុងការតំណាងប្រទេសកម្ពុជានៅលើឆាកបវរកញ្ញាចក្រវាល២០២៤ ហើយនាងសង្ឃឹមថាប្រជាជនកម្ពុជាទាំងអស់នឹងពេញចិត្តចំពោះការបង្ហាញសមត្ថភាពរបស់នាងផងដែរ។

ចន សុទីម៉ា បន្ថែមទៀតថា «សូមអរគុណចំពោះប្រជាជនកម្ពុជាទាំងអស់ចំពោះការលើកទឹកចិត្ត និងផ្តល់ក្តីស្រលាញ់មកកាន់រូបនាងខ្ញុំ នាងខ្ញុំពិតជារំភើបណាស់ ជាពិសេសនាង ខ្ញុំពិតជាមានសំណាងដែលកើតមកជាខ្មែរ និងមិនភ័យខ្លាចទេក្នុងការបង្ហាញខ្លួនឯងក្នុងភាពជា “ខ្មែរ “ »។
គួរបញ្ជាក់ដែរថា បវរកញ្ញាតំណាងកម្ពុជាកញ្ញា ចនសុ ទីម៉ា កំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួតMiss Universe 2023 លើឆាកអន្តរជាតិនាប្រទេស El Salvadorនោះគឺគេសង្កេតឃើញទស្សនិកជនអ្នកគាំទ្រជាច្រើនបានសម្ដែងការលើកទឹកចិត្តគ្រប់ហើយស្នើដល់កូនខ្មែររួមដៃគ្នាបោះឆ្នោតឲ្យ សុទីម៉ា៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី