ជីវិតកម្សាន្ដ
សមាជិក BlackPink ៣ រូប សុទ្ធតែមានសកម្មភាព ខណៈ Lisa លែងមានអ្នកអើពើ
ប៉ុន្មានថ្ងៃកន្លងមកនេះ ជាពេលវេលាដ៏ច្របូកច្របល់បំផុតសម្រាប់ Lisa ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាង។ តារាចម្រៀងស្រីកើតក្នុងឆ្នាំ ១៩៩៧ មានហានិភ័យត្រូវបានហាមមិនឲ្យចាក់ផ្សាយក្នុងប្រទេសចិន បន្ទាប់ពីគណនី Weibo ផ្លូវការត្រូវបានគេប្លុក។ អាជីពរបស់នាងនៅចិនបានរងទុក្ខ បន្ទាប់ពីនាងបានសម្តែងនៅក្លឹប Crazy Horse ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
មិនត្រឹមតែទីផ្សារចិនត្រូវបានគេរិះគន់ទេ ទស្សនិកជនកូរ៉េក៏មិនពេញចិត្តចំពោះ Lisa ដែរ។ មនុស្សជាច្រើននិយាយថា នាងធ្វើឲ្យខូចមុខមាត់របស់តារា K pop ហើយគួរតែចាកចេញពីក្រុមជាបន្ទាន់។
ក្នុងអំឡុងពេលនោះ សមាជិកដែលនៅសល់របស់ BlackPink មានដូចជា Rosé, Jennie និង Jisoo បានបន្តសកម្មភាពរៀងៗខ្លួនលើបណ្ដាញអ៉ិនធើណេត។
ថ្មីៗនេះដែរ Biz Hankook បានរាយការណ៍ថា Jennie បានទិញវីឡាប្រណីត La Terrasse Hannam ដែលមានទីតាំងនៅ UN Village, Yongsan-gu, Seoul ក្នុងតម្លៃ ៥ ពាន់លានវ៉ុន។ វីឡាដែលទិញ ត្រូវបានគេបញ្ជាក់ថា មានផ្ទៃដី ២៤៤ m2 រួមទាំងបន្ទប់គេង ៥ និងបន្ទប់ទឹក ៣ គឺជាអគារផ្ទះល្វែងដ៏ល្បីល្បាញ ហើយក៏ជាកន្លែងដែលតារាសម្តែង Lee Jong Suk រស់នៅផងដែរ។
លើសពីនេះ Jennie ថ្មីៗនេះបានចុះបញ្ជីកម្មសិទ្ធិបញ្ញាម៉ាកយីហោ Jennie Ruby Jane ជាច្រើនប្រភេទដូចជា ភោជនីយដ្ឋាន គ្រឿងសម្អាង សំលៀកបំពាក់ អាហារ ជាមួយនឹងសញ្ញាខាងលើ ទស្សនិកជនស្ទើរតែប្រាកដចិត្តថា Jennie នឹងចាកចេញពីផលិតកម្ម YG Entertainment ។ ប្រហែលជា Jennie មិនមែនជាសមាជិកតែម្នាក់គត់ដែលចាកចេញពី YG នោះទេ។ យោងតាម TV Report អ្នកគ្រប់គ្រងរបស់ Lisa ដែលកាន់តំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅ YG អស់រយៈពេល៥ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៨ ថ្មីៗនេះបានប្រកាសនៅលើ LinkedIn ថានាងបានចាកចេញពី YG នៅចុងខែតុលាដូចគ្នា។
កាលពីខែមុន ទូរទស្សន៍ JTBC បានរាយការណ៍ថា Jisoo និងតារាសម្តែង Ahn Bo Hyun បានបែកបាក់គ្នា បន្ទាប់ពីបង្ហាញមុខជាសាធារណៈប្រហែល ២ខែ។ ទំនាក់ទំនងរបស់ពួកគេបានឃ្លាតឆ្ងាយពីគ្នាដោយសារការរវល់រៀងៗខ្លួន។ នៅពេលនោះ ផលិតកម្ម YG Entertainment បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “ដោយសារតែកាលវិភាគដ៏មមាញឹករបស់ពួកគេ ទំនាក់ទំនងរបស់ពួកគេបានឃ្លាតឆ្ងាយពីគ្នា ហើយទីបំផុតបានសម្រេចចិត្តបែកគ្នា”។
រហូតមកដល់ពេលនេះ Rosé គឺជាសមាជិកតែមួយគត់របស់ BlackPink ដែលត្រូវបានគេរំពឹងថានឹងចុះកុងត្រាជាមួយ YG ឡើងវិញ។ នៅថ្ងៃទី ១៤ ខែវិច្ឆិកា Rosé បានចែករំលែករូបថតមួយចំនួននៅលើទំព័រផ្ទាល់ខ្លួនរបស់នាងជាមួយនឹងពាក្យថា “Wishing you a happy holiday” ។ ក្នុងរូបថត Rosé បង្ហាញខ្លួនយ៉ាងប្រណិតក្នុងរ៉ូបបិទស្មាដែលបោះពុម្ពផ្កាភ្លឺ។ នេះគឺជាកម្រងរូបភាពដែលថតដោយសមាជិកក្រុម BlackPink សម្រាប់ទស្សនាវដ្តី W នាពេលខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការទូទាំងពិភពលោករបស់ BlackPink នាំមកនូវប្រាក់ចំណូលយ៉ាងច្រើនដល់ YG ។ យោងតាម TV Report ផ្នែកនៃប្រាក់ចំណេញប្រតិបត្តិការរបស់ BlackPink ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន YG ត្រូវបានគេប៉ាន់ប្រមាណថាមានច្រើនជាង ៨៥% នៅឆ្នាំ ២០២៣។ ដូច្នេះហើយការបាត់បង់ BlackPink នៅតែជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមហ៊ុននេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយទៅទស្សនាការសម្ដែងរបស់ Lisa ជីវិត Angelababy កាន់តែដុនដាបខ្លាំង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ