ជីវិតកម្សាន្ដ
អ្នកគាំទ្រដែលទទួលបានមួកពី Taylor Swift បាត់បង់ជីវិតចំថ្ងៃពិសេស
អ្នកគាំទ្រ Taylor Swift ដែលទទួលបានអំណោយមួកពីនាងអំឡុងពេលប្រគំតន្ត្រីបានស្លាប់ បន្ទាប់ពីមានជំងឺមហារីករយៈពេល ៥ ឆ្នាំ ។

នាងមានឈ្មោះថា Ally Anderson អាយុ ១៦ ឆ្នាំ និងជាអ្នកជំងឺ alveolar rhabdomyosarcoma ដំណាក់កាលទី ៤ ដែលជាមហារីកជាលិកាទន់ដ៏កម្រ ។ Ally ស្លាប់ចំថ្ងៃទី១៣ ខែវិច្ឆិកា វេលាម៉ោង ១៣ ដែលលេខ ១៣ ជាលេខសំណព្វចិត្ត Taylor Swift ទៀតផង ។

កាលពីថ្ងៃទី១ ខែកក្កដា ក្មេងជំទង់រូបនេះបានចូលរួមការប្រគំតន្ត្រី Eras Tour នៅទីក្រុង Cincinnati ហើយនាងត្រូវបានគេនាំពីកន្លែងអង្គុយមកខាងមុខឆាក ។ គ្រានោះ Taylor ជូនមួកពណ៌ខ្មៅដល់ Ally ធ្វើឲ្យនាងនិងម្ដាយឈ្មោះ Patty Garner Anderson រំភើបយ៉ាងខ្លាំង ។

អ្នកស្រី Patty រៀបរាប់ថា ខ្លួន និងកូនស្រីជាអ្នកគាំទ្រ Taylor Swift យូរហើយ ។ ពួកគេធ្លាប់ចូលរួមការប្រគំតន្ត្រី Talor តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ព្រោះចម្រៀងរបស់ Taylor ជួយលើកទឹកចិត្តកូនស្រីរបស់គាត់ ៕
ប្រែសម្រួល៖ វារី

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច