Connect with us

ជីវិតកម្សាន្ដ

ផលិតកម្ម HYBE ខាតប្រាក់ ៣.៨ លានដុល្លារ ដោយសារគ្រូបង្ហាត់រាំក្រុម BTS កេងបន្លំ

បានផុស

នៅ

យោងតាមរបាយការណ៍ផ្តាច់មុខពី IT Chosun បានបញ្ចាក់ថាផលិតកម្ម HYBE ខាតបង់ជាង ៥.០០ពាន់លាន វ៉ុន (ប្រហែល ៣.៩៦ លានដុល្លារអាមេរិក) ពីបុគ្គលិក A និងត្រូវបានគេស្គាល់ថាជាសមាជិកស្នូលម្នាក់នៃស្ថាបនិកក្រុមហ៊ុន និងជាគ្រូបង្រៀនរាំរបស់ក្រុម BTS ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ បុគ្គលិក A ពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទបានកេងបន្លំប្រាក់រាប់ម៉ឺនដុល្លារពីថវិការបស់ក្រុមហ៊ុន ប៉ុន្តែថែមទាំងបានបោកប្រាស់មិត្តរួមការងារ អ្នកនិពន្ធក្បាច់រាំ និងដៃគូអាជីវកម្មរាប់សែនដុល្លារផងដែរ។ នៅក្នុងគម្រោងរបស់ពួកគេ បុគ្គលិក A ត្រូវបានគេរាយការណ៍ថាបានលួចអត្តសញ្ញាណរបស់ HYBE ក៏ដូចជាការប្រើប្រាស់ឈ្មោះរបស់ផលិតកម្ម ដើម្បីស្នើសុំការវិនិយោគសម្រាប់ការបង្កើតទំនិញផ្លូវការថ្មី ឬស្វែងរកបទចម្រៀងថ្មីៗ។

គិតត្រឹមថ្ងៃទី ១៧ ខែវិច្ឆិកា និយោជិត A ត្រូវបានគេគិតថាបានកេងបន្លំ និងបោកប្រាស់ជាង ៥.០០ ពាន់លានវ៉ុន ពីបុគ្គលិកដែលទាក់ទងនឹង HYBE ។ ចាប់តាំងពីពេលនោះមក HYBE បានបញ្ឈប់ការងារ ហើយបានប្តឹងនិយោជិត A ពីបទក្លែងបន្លំ និងកេងបន្លំ។ យោងតាមរបាយការណ៍របស់ IT Chosun HYBE ត្រូវបានដឹងអំពីស្ថានភាពត្រឡប់មកវិញនៅក្នុងខែកញ្ញា ហើយបានស្វែងរកជំនួយដែលមានជំនាញវិជ្ជាជីវៈ ដើម្បីបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលិក A រូបនេះ។

អ្នកខាងក្នុងបានអត្ថាធិប្បាយថា HYBE ប្រហែលជាខ្វះការត្រួតពិនិត្យផ្ទៃក្នុង និងដំណើរការសវនកម្ម ដោយគិតថាតើរយៈពេលដែលនិយោជិត A អាចគេចផុតពីឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។

ក្រោយមកផលិតកម្ម HYBE បានឆ្លើយតបថា “យើងនឹងបង្ហាញការអត់ឱនជាសូន្យចំពោះបុគ្គលដែលបានបំពានច្បាប់ និងបទប្បញ្ញត្តិរបស់ក្រុមហ៊ុន។ យើង​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ដែល​អាច​ធ្វើ​ទៅ​បាន​ចំពោះ​បុគ្គល​នោះ ព្រម​ទាំង​ធ្វើ​វិសោធនកម្ម​អ្វី​ដែល​ចាំបាច់ ដើម្បី​ការពារ​កុំឲ្យរឿង​ដដែល​នេះ​កើត​ឡើង​ទៀត។ បុគ្គលិក HYBE ទាំងអស់នឹងឆ្លងកាត់ការបណ្តុះបណ្តាលក្រមសីលធម៌ការងារ និងការប្រឆាំងអំពើពុករលួយ ហើយរចនាសម្ព័ន្ធអភិបាលកិច្ច HYBE ទាំងអស់នឹងឆ្លងកាត់ការពង្រឹង ដើម្បីធ្វើឲ្យប្រសើរឡើងនូវដំណើរការត្រួតពិនិត្យ និងសវនកម្មផ្ទៃក្នុង”។

ទន្ទឹមនឹងនេះ ដោយផ្អែកលើព័ត៌មានដែលបានផ្តល់នៅក្នុងរបាយការណ៍​ koreaboo អ្នកគាំទ្រ K-Pop កំពុងព្យាយាមកំណត់អត្តសញ្ញាណអតីតបុគ្គលិក A​ ខណៈដែលឈ្មោះមួយចំនួនត្រូវបានពិភាក្សា គ្មានអ្វីត្រូវបានផ្ទៀងផ្ទាត់ដូចរបាយការណ៍នោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖CL គាំទ្រ G-Dragon ជាសាធារណៈ ចំពេលមានរឿងអាស្រូវគ្រឿងញៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម