Connect with us

ជីវិតកម្សាន្ដ

បង្ហាញមុខម្ដង សម្រស់របស់តួចៀវៃ រងភាពចម្រូងចម្រាសលើបណ្តាញសង្គម

បានផុស

នៅ

ការបង្ហាញខ្លួននាពេលថ្មីៗនេះរបស់តារាសម្ដែងតៃវ៉ាន់ Ruby Lin ឬតួស្រីចៀវៃ ក្នុងខ្សែភាពយន្តរឿង ព្រះនាងយ៉េយ៉េ ស្រាប់តែក្លាយជាប្រធានបទដ៏ចម្រូងចម្រាសនៅលើបណ្តាញសង្គម។​​​ នេះបើការចុះផ្សាយពីសារព័ត៌មាន kenh នៅមុននេះបន្តិច។

ចៀវៃ កំពុងចូលរួមក្នុងកម្មវិធីពិត ជីវិតដ៏ស្រស់ស្អាតរបស់យើង។ នៅក្នុងកម្មវិធីនោះ តារាស្រីរូបនេះស្លៀកពាក់សាមញ្ញ ហើយតែងតែលេចមុខជាមួយនឹងការតុបតែងមុខតិចតួចប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលដែលរូបភាពមិនប្រុងប្រយ័ត្នរបស់តារាតៃវ៉ាន់រូបនេះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម អ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់ពិតរបស់នាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកលេងអ៊ីនធឺណែត បានបញ្ចាក់ថា មុខទទេរស្អាតរបស់នាងមិនគួរឲ្យចាប់អារម្មណ៍ទេ​​ ប៉ុន្តែនៅពេលនាងឈរក្បែរតារាចម្រៀង Xie Na នាងបែរត្រូវ​គេ​រិះគន់​ថា​អន់​ជាង។

ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនជឿថា ការធ្លាក់ចុះនៃសមម្រស់របស់ Ruby Lin ឬចៀវវ៉ៃ គឺជាគំនិតរបស់អ្នកលេងអ៊ីនធឺណិតតែប៉ុណ្ណោះ។ រូបភាពទាំងនោះត្រូវបានកាត់ចេញពីមុំមិនអំណោយផល ដោយមានពេលវេលាជាច្រើនបង្ហាញពីភាពស្រស់ស្អាតរបស់តារាស្រីរូបនេះដោយចេតនា។ ថ្វីត្បិតតែមិនសដូចមិត្តរួមការងារស្រីក៏ដោយ ប៉ុន្តែស្បែករបស់ ចៀវវ៉ៃ នៅតែមានសុខភាពល្អ និងរលោងដដែល។ ជាងនេះទៅទៀត នៅអាយុជិត ៥០ ឆ្នាំ សម្រស់របស់តៃវ៉ាន់ ស្ទើរតែមិនអាចជៀសផុតពីភាពចាស់ឡើយ។ ដូច្នេះហើយ ពួកគេជឿថា សាធារណជនមិនគួរតឹងរ៉ឹងពេកជាមួយរូបរាងរបស់ នាងនោះទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបរាងរបស់ចៀវវ៉ៃ តែងតែក្លាយជាប្រធានបទដ៏ចម្រូងចម្រាស ដោយសារតែរូបថតពិត និងរូបថតដែលថតដោយកម្មវិធី Photoshop គឺខុសគ្នាទាំងស្រុង។ ក្នុង​រូបភាព​ដែល​បាន​កែ​នោះ តារា​ស្រី​រូប​នេះ​មាន​ទម្រង់​មុខ​ទ្រលុក​ទ្រលន់​ស្រស់​ស្អាត​គ្មាន​កំហុស និង​រាង​ស្លីម។ ដូច្នេះហើយ ទស្សនិកជន មានការខកចិត្តខ្លះៗ នៅពេលដែលឃើញ តារាស្រីរូបនេះ មានសម្រស់មិនសូវស្អាត។

បច្ចុប្បន្ន ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង ចៀវវ៉ៃក៏​ក្លាយ​ជា​ផលិតករ​ភាពយន្ត និង​កម្មវិធី​ទូរទស្សន៍​ផង​ដែរ។ នាង​ជា​មហាសេដ្ឋី​ផ្នែក​កម្សាន្ត​ដែល​ជា​កម្លាំង​ថ្មី​ក្នុង​កម្មវិធី showbiz របស់​តៃវ៉ាន់។ ក្នុង​ជំនួប​សារព័ត៌មាន​ថ្មីៗ​នេះ នៅពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​នាង​ហ៊ាន​ព្យាយាម​សម្ដែង​ក្នុង​ឈុត​សិច​ដូច​មិត្ត​ជិតស្និទ្ធ​របស់​នាងដែរ​ឬ​អត់​នោះ Ruby Lin​ និយាយ​ដោយ​ត្រង់​ថា នាង​ខ្មាស់​គេ​ណាស់ និង​ព្រួយ​បារម្ភ​ខ្លាច​ស្វាមីឈឺ​ចាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផលិតកម្ម HYBE ខាតប្រាក់ ៣.៨ លានដុល្លារ ដោយសារគ្រូបង្ហាត់រាំក្រុម BTS កេងបន្លំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម