ជីវិតកម្សាន្ដ
Taylor Swift ពន្យារពេលការប្រគំតន្ត្រីនៅ ប្រេស៊ីល ដោយសារក្ដៅពេក
Taylor Swift បានប្រកាសពន្យារពេលការប្រគំតន្ត្រីនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ដោយសារក្ដៅពេក ។

ការសម្រេចចិត្តរបស់នាងត្រូវបានធ្វើឡើង ក្រោយមានអ្នកគាំទ្រម្នាក់បាត់បង់ជីវិតកាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ។ ជនរងគ្រោះមានឈ្មោះថា Ana Clara Benevides អាយុ ២៣ ឆ្នាំ ហើយស្លាប់ដោយសារក្ដៅពេករហូតដល់ដាច់សរសៃឈាមខួរក្បាល ។

ពាក់ព័ន្ធនឹងការស្លាប់របស់ Ana អ្នកទស្សនាការប្រគុំតន្ត្រីនាំគ្នាត្អូញត្អែរថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យយកទឹកចូលទៅក្នុងកីឡដ្ឋានដែលមានកន្លែងអង្គុយចំនួន ៤៤,០០០ នោះទេ ទោះបីសីតុណ្ហភាពក្ដៅជិត ៤០ អង្សាសេក៏ដោយ ។

យ៉ាងណាមិញ Taylor បាននិយាយថា “សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកគាំទ្រ អ្នកសម្តែង និងក្រុមការងារត្រូវតែមកមុនជានិច្ច” ។ ដូច្នេះការប្រគំតន្ត្រីនឹងលើកទៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា វិញ ហើយថែមទាំងចែកទឹកដោយឥតគិតថ្លៃទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកគាំទ្រដែលទទួលបានមួកពី Taylor Swift បាត់បង់ជីវិតចំថ្ងៃពិសេស

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?