ជីវិតកម្សាន្ដ
ត្រូវគេហាមមិនឲ្យបង្ហាញមុខព្រោះតែ Lisa ក្ដី ប៉ុន្តែជីវិត Angelababy នៅអាយុ ៣៤ ឆ្នាំ រស់ដូចសេដ្ឋី
Angelababy ស្ថិតក្នុងស្ថានភាពផ្អាកបណ្ដោះអាសន្នដោយសាររឿងអាស្រូវ ខណៈដែលតារាសម្ដែង និងម៉ូដែលរូបនេះ មានទ្រព្យសម្បត្តិច្រើនជាងមួយពាន់លានយន់ នេះបើយោងតាមការចុះផ្សាយរបស់ vnexpress។
នៅថ្ងៃទី ១០ ខែវិច្ឆិកា QQ បានរាយការណ៍ថា Angelababy និងតារាសម្តែង Jenny Zhang ត្រូវបានហាមឃាត់មិនឲ្យបង្ហាញមុខ បន្ទាប់ពីបានទៅទស្សនា Lisa សមាជិកក្រុម BLACKPINK សម្តែង នៅក្លឹប Crazy Horse ។ ព្រឹត្តិការណ៍នេះបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងប្រាក់ចំណូលរបស់ Angelababy យ៉ាងខ្លាំង។
យោងតាម QQ បញ្ចាក់ឲ្យដឹងថា Angelababy និង Jenny Zhang មិនត្រូវបានហាមឃាត់ទាំងស្រុងពីការផ្សាយនោះទេ ប៉ុន្តែពួកគេប្រហែលជាត្រូវផ្អាកសកម្មភាពបណ្តោះអាសន្នប្រហែល ៦ខែ។ ប្រសិនបើការចាក់ផ្សាយត្រូវបានហាមឃាត់ Angelababy នៅតែអាចរស់នៅយ៉ាងសុខស្រួលជាមួយនឹងទ្រព្យសម្បត្តិដ៏ធំ។ ត្បិតមិនមានទេពកោសល្យក្នុងការសម្ដែងទេ ប៉ុន្តែធ្វើបានល្អជាមួយម៉ាកយីហោរបស់នាងផ្ទាល់ និងផ្ដល់អត្ថប្រយោជន៍ជាអតិបរមាពីរូបរាងដ៏លេចធ្លោរបស់នាង។
យោងតាម Sina កាលពីខែមិថុនា Angelababy មានជម្លោះការរក្សាសិទ្ធិរូបភាពជាមួយមន្ទីរពេទ្យកែសម្ផស្ស។ តារាស្រីរូបនេះបានសុំឲ្យចុងចោទសងសំណងចំនួន ៥០,០០០ យន់ សម្រាប់ការប្រើប្រាស់រូបភាពរបស់នាងដោយខុសច្បាប់។ ដើម្បីបញ្ជាក់ពីតម្លៃពាណិជ្ជកម្មរបស់នាង Angelababy បានចាប់ផ្តើមកិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលក្នុងនោះថ្លៃភ្នាក់ងាររបស់តារាសម្តែងសម្រាប់មួយឆ្នាំគឺរហូតដល់ទៅ ១.១ លានដុល្លារ កិច្ចសន្យាមានរយៈពេល ៣ ខែក្នុងមួយឆ្នាំ Angelababy ទទួលបាន ២៤លានយន់។
Sina បានវិភាគបន្ថែមទៀតថា បច្ចុប្បន្ននាងគឺជាអ្នកតំណាងឲ្យម៉ាកយីហោទាំង ៧ ដូច្នេះហើយក្នុងមួយឆ្នាំៗ គ្រាន់តែពីការផ្សាយពាណិជ្ជកម្ម Angelababy រកចំណូលបានយ៉ាងហោចណាស់ ៧.៨ លានដុល្លារ ខណៈពេលដែលឈានដល់កម្រិតកំពូល នាងបានកាន់កាប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មជិត ២០ ។ ថ្មីៗនេះ តារាស្រីរូបនេះបានចុះកុងត្រាពីរទៀតជាមួយម៉ាកគ្រឿងសំអាង Charlotte Tilbury និងគ្រឿងអលង្ការ Tiffany & Co ដែលអាចរកចំណូលបន្ថែម ២.២ លានដុល្លារ។
ក្រៅពីការផ្សាយពាណិជ្ជកម្ម Angelababy ក៏តែងតែចូលរួមក្នុងព្រឹត្តិការណ៍នានាជាមួយនឹងប្រាក់កម្រៃជិត ២ លានយ័នរាល់ពេលដែលនាងចូលរួម។ តារាស្រីរូបនេះក៏រីកចម្រើនក្នុងផ្នែកកម្មវិធីកម្សាន្តដោយទទួលបានប្រាក់ខែជាង ១០ លានយន់/កម្មវិធី ១.៤ លានដុល្លារ។ Angelababy ធ្លាប់ជាតារានៃពិភពម៉ូដ និងម៉ាកល្បីៗ។ ជារៀងរាល់ឆ្នាំ នាងរកបានជាង ១០ លានដុល្លារពីការផ្សាយពាណិជ្ជកម្មតែម្នាក់ឯង។ ដូច្នេះហើយ ការត្រូវបានហាមមិនឲ្យចាក់ផ្សាយធ្វើឲ្យប្រាក់ចំណូលរបស់ Angelababy រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ទោះយ៉ាងណាក៏ដោយ Angelababy ក៏ជាមនុស្សស្រីពូកែវិនិយោគដែរ។ នាងបានបើកហាងកែសម្ផស្ស និងហាងកាហ្វេនៅហុងកុង។ លើសពីនេះ តារាស្រីរូបនេះក៏បានក្លាយជាអ្នកនាំពាក្យសម្រាប់កម្មវិធីសម្រស់ និងទិញទំនិញលំដាប់ពិភពលោកផងដែរ។ Angelababy ធ្លាប់បានបង្កើតក្រុមហ៊ុនភាពយន្ត និងទូរទស្សន៍ Zhejiang Dongyang Haohan ហើយបន្ទាប់ពីមួយរយៈពេលខ្លី ក្រុមហ៊ុន Hoa Nghi Brothers Group បានទិញភាគហ៊ុន ៧០% របស់ខ្លួនក្នុងតម្លៃ ៧៥៦ លានយ័ន។ យោងតាម ១៦៣ កិច្ចព្រមព្រៀងនេះបានជួយ Angelababy រកបាន ២៤.៧ លានដុល្លារអាមេរិក ក្នុងរយៈពេលតែមួយយប់។
ចាប់តាំងពីឆ្នាំ ២០១១ Angelababy បានចូលក្នុងបញ្ជីតារាល្បីរបស់ចិនរបស់ Forbes ប្រាំបីដងជាប់ៗគ្នា។ ស្ថិតិ Sohu ពីឆ្នាំ ២០១៧ ដល់ ២០២០ រកបានរហូតដល់ ១៧០ លានដុល្លារអាមេរិក វ៉ាដាច់ Huang Xiaomingទៅចំណាត់ថ្នាក់ទី ១៥ ក្នុងបញ្ជីតារាដែលរកលុយបានច្រើនជាងគេក្នុងឧស្សាហកម្មកម្សាន្តចិន។
ជីវិតប្រណិតដូចមហាក្សត្រី
រកចំណូលបានច្រើន Angelababy មិនខ្លាចក្នុងការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់លើម៉ូដ ពេជ្រ រថយន្តទំនើប ឬអចលនទ្រព្យ ដើម្បីបង្អួតទ្រព្យសម្បត្តិរបស់នាងឡើយ។ យោងតាម 163 Angelababy កាន់កាប់អចលនទ្រព្យចំនួនពីរនៅក្នុងទីក្រុងសៀងហៃ ដែលអាចមើលឃើញទីក្រុងទាំងមូលនៅពេលយប់ អាចមើលឃើញទន្លេ Huangpu និងប៉មទូរទស្សន៍ Oriental Pearl TV ។ ក្នុងចំណោមនោះ អាផាតមិន Angelababy មានតម្លៃដល់ទៅ ៤១ លានដុល្លារអាមេរិកនិងវីឡាមួយទៀតមានតម្លៃដល់ទៅជិត ៥៥ លានដុល្លារ ។ លោក Huang Xiaoming ក៏បានឲ្យអតីតភរិយារបស់គាត់នូវវីឡាទំនើបមួយនៅទីក្រុងសៀងហៃ ដែលមានទំហំ ៦៥០ ម៉ែត្រការ៉េក្នុងតម្លៃជាង ១០០ យន់។
នាងក៏ជាម្ចាស់អចលនទ្រព្យជាច្រើននៅក្នុងទីក្រុងហុងកុង ប្រទេសចិនផងដែរ។ ក្នុងចំណោមនោះ មានផ្ទះល្វែងមួយក្រោមឈ្មោះម្ដាយរបស់តារាសម្ដែង ដែលមានតម្លៃរហូតដល់ជិត ២២ លានដុល្លារ។ កន្លែងនេះមានទីតាំងសំខាន់ Angelababy ក៏ជាអ្នកជិតខាងរបស់កំពូលតារាដូចជាChow Yun-fat ផងដែរ។ អាស្រ័យហេតុនេះ ចំណតរថយន្តនៅទីនេះមានតម្លៃរហូតដល់ ៣៤១,០០០ ដុល្លារអាមេរិក)។
Angelababy ក៏ជាម្ចាស់រថយន្ត BMW X6 ដាក់ឈ្មោះតាមនាងផងដែរ។ ពេលនាងណាត់ជួបជាមួយHuang Xiaoming លើកដំបូង តារាស្រីរូបនេះត្រូវបានអតីតស្វាមីផ្តល់រថយន្ត Maserati និង Lamborghini មួយគ្រឿង។ គេដឹងថា Lamborghini នេះជាប្រភេទ Limited Edition ដែលមានតម្លៃដល់ទៅ ៥០០,០០០ដុល្លារ។
Angelababy ក៏មិនស្ទាក់ស្ទើរក្នុងការបញ្ចេញកាបូបម៉ាកប្រណិតដែរ។ តារាស្រីរូបនេះធ្លាប់កាន់កាបូប Hermes Birkin Faubourg ដែលមានតម្លៃ ២.៥លានយន់ ទំហំផ្ទះល្វែងមួយ។ មួយលើកទៀត នាងបានកាន់តុក្កតា Hermès Millennium ដែលមានតម្លៃ ១.១ លានយន់ ហើយឥឡូវនេះបានក្លាយជារបស់ដែលប្រមូលបានដែលមិនមាននៅលើទីផ្សារ។ នាងក៏ជាម្ចាស់កាបូប Birkin ជាច្រើនពណ៌ផងដែរ ក្នុងតម្លៃប្រហែល 6៦០០,០០០ យន់។ លើសពីនេះ សម្លៀកបំពាក់ និងស្បែកជើងរបស់តារាស្រីរូបនេះ មានតម្លៃខ្ពស់ បង្ហាញពីជីវិតដ៏ប្រណិតរបស់ថ្នាក់លើ។
បន្ទាប់ពីលែងលះជាមួយ Huang Xiaoming ម្តងម្កាល Angelababy បានចែករំលែករូបភាពមួយចំនួននៃផ្ទះល្វែងរបស់នាង រួមទាំងសម្ភារៈតុបតែងជាច្រើនពីម៉ាកគ្រឿងសង្ហារឹមអឺរ៉ុបថ្លៃៗ លើសពីនេះក៏មានការងារសិល្បៈដែលមានតម្លៃចាប់ពីរាប់រយពាន់ទៅរាប់លានដុល្លារផងដែរ។
អាចនិយាយបានថា ថ្វីត្បិតតែនាងមិនទទួលបានជោគជ័យខ្លាំងក្នុងអាជីពភាពយន្តក៏ដោយ ប៉ុន្តែ Angelababy គឺជាសិល្បករដ៏ឆ្លាតវៃ និងមានទេពកោសល្យក្នុងការវិនិយោគអាជីវកម្មដ៏ល្អ។ ដូច្នេះហើយ នៅក្នុងករណីដ៏អាក្រក់បំផុត ប្រសិនបើតារាស្រីរូបនេះត្រូវចូលនិវត្តន៍មុនអាយុ ៣៤ ឆ្នាំ នាងនៅតែអាចរស់នៅយ៉ាងសុខស្រួលជាមួយនឹងទ្រព្យសម្បត្តិដ៏ច្រើនដែលនាងរកបានក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឡើងទម្ងន់ខ្លាំង ប៉ុន្តែ Liu Yifei មិនត្រូវគេរិះគន់លើរូបរាងសូម្បីបន្តិច
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ១ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ