ជីវិតកម្សាន្ដ
លទ្ធផលតេស្តសក់របស់ G-Dragon ចេញចំពេលចោទប្រកាន់ពីការប្រើប្រាស់ថ្នាំញៀន
ព័ត៌មានថ្មីទាក់ទងនឹងករណី G-Dragon ត្រូវបានកាត់ទោសពីបទបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រទូទាំងពិភពលោក ជាពិសេសពីសាធារណជន។
នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា Hankook Ilbo បានរាយការណ៍ថា សេវាកោសល្យវិច្ច័យជាតិកូរ៉េបានបញ្ចប់ការវិភាគលើសក់របស់ G-Dragon ហើយទទួលបានលទ្ធផលអវិជ្ជមាន។ កន្លងមក មេក្រុម BIGBANG ក៏ទទួលបានលទ្ធផលស្រដៀងគ្នាដែរ អំឡុងពេលធ្វើតេស្តរកសារធាតុញៀនយ៉ាងរហ័សកាលពីថ្ងៃទី០៦ ខែវិច្ឆិកាកន្លងទៅ។
ប្រភពបានបន្ថែមថា ប៉ូលិសកំពុងរង់ចាំភ្នាក់ងារធ្វើកោសល្យវិច្ច័យដើម្បីបញ្ចប់ការធ្វើតេស្តក្រចករបស់សិល្បករដែលកើតក្នុងឆ្នាំ១៩៨៨។ មុននេះកាសែត Dispatch បាននិយាយថា ភ្នាក់ងារស៊ើបអង្កេតនឹងសម្រេចថា តើត្រូវកោះហៅ G-Dragon ជាលើកទីពីរឬក៏អត់បន្ទាប់ពីទទួលបានលទ្ធផលតេស្តពេញលេញរបស់តារារ៉េបប្រុសរូបនេះ។
នៅក្នុងបទសម្ភាសន៍ដ៏ក្តៅគគុកជាមួយ Yonhap News កាលពីសប្តាហ៍មុន មេដឹកនាំក្រុម BIGBANG បានបន្តបដិសេធព័ត៌មានអំពីការប្រើថ្នាំញៀន ហើយបញ្ជាក់ថា លោកមិនបានស្គាល់អ្នកគ្រប់គ្រងក្លឹបរាត្រី និងវេជ្ជបណ្ឌិតដែលត្រូវបានចោទប្រកាន់ពីបទផ្តល់សារធាតុហាមឃាត់ក្នុងគម្រោងរបស់តារាសម្តែង Lee Sun Kyun ។
គេដឹងថា Lee Sun Kyun ត្រូវបានស៊ើបអង្កេតជាបឋម ពីបទប្រើប្រាស់គ្រឿងញៀនជាប្រចាំនៅផ្ទះអ្នកគ្រប់គ្រងបារស្រីម្នាក់។ ក្នុងពេលសួរចម្លើយ ស្ត្រីម្នាក់នេះបានបញ្ចេញឈ្មោះ G-Dragon ដែលធ្វើឲ្យប៉ូលិសពង្រីកទំហំនៃការស៊ើបអង្កេតជាបន្តបន្ទាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖CL គាំទ្រ G-Dragon ជាសាធារណៈ ចំពេលមានរឿងអាស្រូវគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?