Connect with us

ជីវិតកម្សាន្ដ

ថៅកែ Nawat ចេញ​សេចក្តី​ប្រកាស ​ហាម​មិន​ឲ្យទូរទស្សន៍ក្នុងស្រុកមួយផ្សាយពីកម្មវិធី Miss Grand

បានផុស

នៅ

ក្រុមហ៊ុន Miss Grand International ប្រទេសថៃបានប្រកាសហាមប្រាមយ៉ាងច្បាស់លាស់ចំពោះទូរទស្សន៍ tao_tvpool និងសហម្ចាស់កម្មវិធីទាំងអស់ ហាមមិនឲ្យចាក់ផ្សាយឬបង្ហោះពត័ព៌មានទាក់ទងនឹងកម្មវិធីប្រលងសម្រស់សូម្បីតែបន្តិច។

ទោះយ៉ាងណាក៏ដោយ រឿងរ៉ាវដ៏រសើបនេះបានធ្វើឲ្យពិភពស្រីស្អាតមានភាពច្របូកច្របល់ បន្ទាប់ពីស្ថាបនិក Miss Grand លោក Nawat Issara ចេញមុខផ្តល់បទសម្ភាសន៍ និងត្រៀមប្រកាសហាមអ្នកសារព័ត៌មានល្បីៗ និយាយពីកម្មវិធី Miss Grand Thailand និង Miss Grand International។ ព្រោះជាច្រើនដង Grand ត្រូវបានខូចខាត ដោយសារព័ត៌មានបង្ហាញថាមិនពិតនិងចោតទាំងស្រុងលើកម្មវិធី។ នៅពេលនេះ អ្នកគាំទ្រ រាជិនីសម្រស់ ថែមទាំងចង់ដឹងថា អ្នកសារព័ត៌មានដែលថៅកែរូបនេះសំដៅលើជានរណា?

ក្រោយមក ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុន Miss Grand International Limited បានចេញសេចក្តីប្រកាសមួយតាមរយៈទំព័រ Facebook របស់ Miss Grand Thailand ដើម្បីជម្រាបជូនអ្នកគាំទ្រថា ក្រុមហ៊ុនបានសម្រេចចិត្តប្រកាសជាផ្លូវការចំពោះពិធីករដ៏ល្បីល្បាញដោយបញ្ជាក់ថា៖

“សេចក្តីប្រកាសផ្លូវការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន Miss Grand International Public Limited ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញា Miss Grand Thailand និង Miss Grand International សូមប្រកាសជូនដំណឹងជាផ្លូវការដល់លោក Phumiphat Thammaphan ឬ Tao TV Pool រួមទាំងសហពិធីករទាំងអស់នៃកម្មវិធីរបស់គាត់ផងដែរ។ ឈប់​បង្ហាញ​ព័ត៌មាន ឬយោងទៅក្រុមហ៊ុន Miss Grand International Public Company Limited​ រួមទាំងការប្រលង Miss Grand Thailand និង Miss Grand International ក៏ដូចជាអ្នកពាក់ព័ន្ធ មិនថាដោយផ្ទាល់ ឬដោយប្រយោលក្នុងគ្រប់ករណីចាប់ពីពេលនេះតទៅ នេះបើយោងតាមព័ត៌មានលម្អិត”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញការប្រកាសផ្លូវការនេះធ្វើឡើងស្របពេលដែលទូរទស្សន៍ tao_tvpool និងសហការីទាំងអស់បានចេញផ្សាយនូវពត័ព៌មានមិនពិតពីកម្មវីធី​ Miss Grand International។ ដែលនេះបានធ្វើឲ្យសាធារណជនមានការយល់ច្រឡំ និងចោទទាំងស្រុងលើអ្នកដឹកនាំកម្មវិធី។ ដូច្នេះទើបលោកណាវ៉ាត់បានសម្រេចចេញសេចក្ដីប្រកាសដោយបើកចំហបែបនេះតែម្ដង៕

អ្នកផលិត tao_tvpool

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thethaiger

ចុចអាន៖ឡើងទម្ងន់ខ្លាំង ប៉ុន្តែ Liu Yifei មិនត្រូវគេរិះគន់លើរូបរាងសូម្បីបន្តិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម