Connect with us

ជីវិតកម្សាន្ដ

Adele បញ្ជាក់​ច្បាស់ៗថា​ នាងពិត​ជា​រៀប​ការ​ជាមួយ​ Rich Paul មែន

បានផុស

នៅ

យោងតាមអ្នកចូលរួមកម្មវិធីរបស់តារាកំប្លែងអង់គ្លេស Alan Carr នៅទីក្រុង Los Angeles ថ្មីៗនេះ បានឲ្យដឹងថា Adele ធ្វើការប្រកាសពីមង្គលការរបស់ខ្លួនជាសាធារណៈហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកម្មវិធី Alan បានសួរទៅកាន់អ្នកចូលរួមទាំងអស់ថា តើមាននរណាទើបតែរៀបការថ្មីថ្មោងទេ? ស្រាប់តែ Adele ឆ្លើយថា “ខ្ញុំបានរៀបការ” ។

ការប្រកាសនេះ ស្ថិតនៅក្នុងចំណោមមនុស្សប្រហែល ៧៥ នាក់ឯណោះ ប៉ុន្តែ Adele មានភាពក្លាហានដោយសារ Alan ជាមិត្តស្និទ្ធស្នាលរបស់នាង ។

មែនទែនទៅ Adele មានកូនប្រុសម្នាក់ជាមួយអតីតស្វាមីឈ្មោះ Simon Konecki ។ ក្រោយពីការលែងលះគ្នា តារាចម្រៀងវ័យ ៣៥ ឆ្នាំរូបនេះបានប្រកាសទាក់ទង Rich Paul នៅឆ្នាំ ២០២១ ថែមទាំងអះអាងថា នាងមិនដែលស្រលាញ់នរណាខ្លាំងដូច Rich Paul ទេ ។

ដូច្នេះការប្រកាសខាងលើ បានជួយបកស្រាយចម្ងល់ពីពេល Adele ហៅ Rich Paul ថា “ប្ដី” កាលពីយប់ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ Las Vegas ហើយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ skynews

ចុចអាន៖ Adele ហៅ Rich Paul ថា​ “ប្ដី” ពេញៗមាត់ អំឡុង​ការប្រគំ​តន្ត្រី​នៅទីក្រុង​ Las Vegas

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម