ជីវិតកម្សាន្ដ
តារាប្រុសកូរ៉េទាំង ៥ មកដល់ពេលនេះ នៅតែរកចំណូលបានច្រើនជាងគេ
កំពូលតារាប្រុសកូរ៉េទាំង៥ មកដល់ពេលនេះពួកគេនៅតែមានតម្លៃខ្លួនខ្ពស់បំផុត នៅឆ្នាំ ២០២៣ ខណៈដែលទស្សនាវដ្ដី GQ India ចាត់ចំណាត់ថ្នាក់តារាប្រុសកូរ៉េដែលរកចំណូលបានច្រើនជាងគេ តើពួកគេជាហើយពួកគេម្នាក់ៗរកបានជាប់ៗគ្នាគ្មានចន្លោះឆ្នាំនោះទេ។
ខាងក្រោមនេះ កំពូលតារាប្រុសកូរ៉េទាំង៥ នៅតម្លៃខ្ពស់បំផុត៖
១ Kim Soo Hyun

ព័ត៌មានពី Siasat Daily បង្ហាញថា Kim Soo Hyun ដែលជាតួឯកក្នុងរឿង It’s Okay Not to Be Okay ទទួលបានប្រាក់ខែ ៤២៣,០០០ ដុល្លារក្នុងមួយវគ្គ ។ នេះផ្តល់ឲ្យគាត់នូវទ្រព្យសម្បត្តិសុទ្ធគឺ ១១៧ លានដុល្លារអាមេរិក។
២ Lee Jung Jae

Lee Jung Jae បានជោគជ័យលើវិថីអាជីពជាតារាសម្តែង ពីភាពល្បីល្បាញនៃស៊េរី Squid Game ដែលធ្វើឲ្យគាត់ទទួលបានប្រាក់ខែ ២៤៨,០០០ ដុល្លារក្នុងមួយវគ្គ។ បើយោងតាម Celebrity Net Worth បានបញ្ជាក់ថា Lee Jung Jae មានទ្រព្យសម្បត្តិសុទ្ធ១២ លានដុល្លារអាមេរិក។
៣ Song Joong Ki

Song Joong Ki ជាតារាសម្ដែងដែលអាចសម្ដែងបានច្រើនតួ និងស្នាដៃដ៏អស្ចារ្យទាំងអស់ រួមទាំង Descendants of the Sun និង Reborn Rich ដែលការវាយតម្លៃបានកើនឡើងខ្ពស់ ដូច្នេះហើយទើបធ្វើឲ្យគាត់មានការទាមទារពីអ្នកដឹកនាំជាច្រើន ។ ព័ត៌មានពី Siasat Daily បញ្ជាក់ថា Song Joong Ki ទទួលបានប្រាក់ខែ ១៧០,០០០ ដុល្លារក្នុងមួយវគ្គ និងមានទ្រព្យសម្បត្តិសុទ្ធ ២៤ លានដុល្លារអាមេរិក ។
៤ Hyun Bin

Hyun Bin ល្បីល្បាញតាំងពីមុនសម្តែងក្នុងរឿង Crash Landing On You ប្រជាប្រិយភាពរបស់គាត់មិនដែលធ្លាក់ចុះទេ។ ទោះបីជាអ្នករៀបការហើយមានកូនក៏ដោយ។ Hyun Bin ទទួលបានប្រាក់ខែ ១១៣,០០០ ដុល្លារ ជាងនេះទៅទៀត លោកមានទ្រព្យសម្បត្តិសុទ្ធ ២១ លានដុល្លារអាមេរិកបន្ថែមទៀត។
៥ Lee Min Ho

Lee Min Ho ជាបុរសម្នាក់ក្នុងចំណោមវីរបុរសគ្រប់សម័យកាលរបស់ជនជាតិកូរ៉េ។ នៅក្នុងរឿង Boys Over Flowers និងរឿង The Heirs and The King: Eternal Monarch តារាសម្ដែងប្រុសរូបនេះ ទទួលបានប្រាក់បៀវត្សរ៍ចំនួន ៨០,០០០ដុល្លារ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៦ លានដុល្លារឯណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លទ្ធផលតេស្តសក់របស់ G-Dragon ចេញចំពេលចោទប្រកាន់ពីការប្រើប្រាស់ថ្នាំញៀន

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច