Connect with us

ជីវិតកម្សាន្ដ

លោក ណា​វ៉ា​ត់ ​អបអរ Anntonia ជាប់លំដាប់រងទី​១ ខណៈ MGI និង MU ធ្លាប់បង្កជម្លោះក្ដៅគគុក

បានផុស

នៅ

លោក Nawat Itsaragrisil ប្រធាន​កម្មវិធី​ប្រកួត​បវរកញ្ញា Miss Grand International ស្រាប់តែចេញមុខជាសាធារៈអបអរសាទរ​ដល់ Anntonia Porsild ក្រោយ​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​វគ្គ​ផ្តាច់ព្រ័ត្រនាងទទួលបានជយលាភីលំដាប់រងទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការប្រកួតបវរកញ្ញាចក្រវាលវគ្គផ្តាច់ព្រ័ត្រ ទស្សនិកជន និងតារាល្បីៗជាច្រើនក្នុងប្រទេសថៃបានផ្ញើសារអបអរសាទរ និងបង្ហាញពីមោទនភាពចំពោះស្នាដៃរបស់ Anntonia ។ ក្នុង​ចំណោម​នោះ លោក Nawat Itsaragrisil ក៏ចូលរួមចែក​រំលែក​សារដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ស្របពេលដែលបវកញ្ញាតំណាងប្រទេស​ថៃ​ទទួល​បាន​តំណែង​ដ៏​មាន​កិត្យានុភាព​ក្នុងកម្មវិធី Miss Universe ។

ប្រធាន MGI រូបនេះ​បានបញ្ចេញមតិថា “Anntonia នៅពេលនេះអនុញ្ញាតឲ្យនាងរីករាយនឹងខ្លួនឯង និងក្លាយជាខ្លួនឯង។ នៅពេលដែលនាងសប្បាយចិត្ត ខ្ញុំគិតថាលទ្ធផលនឹងល្អ! ហើយ​ខ្ញុំ​បាន​ជូនពរ​នាង​ឲ្យបាន​ល្អ​មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ។ នាងមានទេពកោសល្យខ្លាំង សូមអបអរសាទរម្តងទៀតចំពោះតំណែងជើងឯករងទី១ របស់ Anntonia” ។

ទោះយ៉ាងណាក៏ដោយ​​ ទស្សនិកជនជាច្រើនដឹងហើយថា កន្លង​មក​ប្រធាន​កម្មវិធី​ប្រកួត Miss Grand International គឺជា​សត្រូវ​ជាមួយ​ស្ថាប័ន​បវរកញ្ញា​ចក្រវាល Miss Universe ។ លោក ណាវ៉ាត់ ធ្លាបហាម​បេក្ខជន​ដែល​ចូល​រួម​ក្នុង​កម្មវិធី MUT មិន​ឲ្យ​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត Miss Grand Thailand។ លើសពីនេះ លោកធ្លាប់ខឹងនិងស្តីឲ្យបវកញ្ញា Aoom Thaweeporn Phingchamrat ដោយសារតែនាងប្រើសំលៀកបំពាក់ទាក់ទងនឹងស្ថាប័ន MUT ។

យ៉ាងណាមិញ ជ័យជម្នះរបស់ Anntonia និងមោទនភាពដែលនាងបាននាំយកទៅប្រទេសថៃនៅ Miss Universe បានធ្វើឲ្យលោក Nawat មានអារម្មណ៍សប្បាយរីករាយជាខ្លាំងពុំធ្លាប់មាន។ អ្នកគាំទ្រជាច្រើនបាននិយាយបែបកំប្លែងថា ប្រហែលជា Anntonia នឹងក្លាយជាទូតសុឆន្ទៈសន្តិភាពដើម្បីជួយស្ថាប័នទាំងពីរត្រូវរ៉ូវគ្នាវិញក៏អាចថាបានដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖.saostar

ចុចអាន៖ថៅកែ Nawat ចេញ​សេចក្តី​ប្រកាស ​ហាម​មិន​ឲ្យទូរទស្សន៍ក្នុងស្រុកមួយផ្សាយពីកម្មវិធី Miss Grand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម