Connect with us

ជីវិតកម្សាន្ដ

យ៉ែម សំអូន ទម្លាយថា ម៉េង កែវពេជ្ជតា ជាគ្រូលាក់មុខជួយឲ្យទទួលបានផ្លែផ្កា ជោគជ័យ

បានផុស

នៅ

តារា​ចម្រៀង​ប្រុស​លោក យ៉ែម សំអូន សុខៗ ស្រាប់តែ​ចេញ​មក​ទម្លាយ​ថា កំពូល​តារា​ចម្រៀង​ជើង ចាស់​អ្នកនាង ម៉េង កែវពេជ្ជតា ជា​អ្នកមានគុណ​ធ្លាប់​ជួយ​ជ្រោមជ្រែង​ឲ្យ​លោក​ជោគជ័យ និង​ទទួល​បាន​ផ្លៃផ្កា​មក​ដល់​សព្វថ្ងៃ​នេះ។ ក្នុង​នោះ លោក​ក៏បាន​ចាត់​ទុក​អ្នកនាង ម៉េង កែវពេជ្ជតា ជា​គ្រូ​លាក់​មុខ​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​លោក យ៉ែម សំអូន បាន​បង្ហោះ​រូបភាព​ដោយ​សរសេរ​ភ្ជាប់​ខ្លឹមសារ​ដូច្នេះ​ថា «My only one idol គាត់ ជា​គ្រូ​លាក់​មុខ​របស់ខ្ញុំ ដែល​កំពូល​សមត្ថភាព​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​រៀន​តាម និង​ទទួល​បាន​ផ្លែផ្កា​ជោគជ័យ​មក​ដល់​រាល់​ថ្ងៃនេះ ខ្ញុំ​សូម​គោរព​តប​ស្នង​គុណ​របស់​រៀមច្បង ដោយ​ការ​ថែរក្សា កេរ្តិ៍​តម្លៃ ដ៏​ថ្លៃថ្លា មិន​អាច​កាត់ថ្លៃ​បាន​នេះ​រហូត»។

ជា​ការ​ពិត​ណាស់ អ្នកនាង ម៉េង កែវពេជ្ជតា ថ្វីត្បិតតែ​បច្ចុប្បន្ន​មាន​វ័យ​ច្រើន​បន្តិច​ក្តី តែ​តារា​ស្រី​រូប​នេះ​នៅតែ​រក្សា​បាន​ការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​សម្រាប់​ទីផ្សារ​ចម្រៀង​គ្រប់​មជ្ឈដ្ឋាន ពោល ទទួល​បាន​ការ​គាំទ្រ​ទាំង​មនុស្ស​វ័យ​ចំណាស់ និង​មិត្តៗ​យុវវ័យ​ផង​ដែរ ខណៈ​អ្នកនាង​ត្រូវ​បាន​គេ​ចាត់​ទុក​ដែរ​ថា​ជា​រាជិនី​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត។

ចំណែក​តារា​ចម្រៀង​ប្រុស​លោក យ៉ែម សំអូន វិញ ក៏​មាន​ប្រជាប្រិយភាព​ច្រើន​ផង​ដែរ ដោយសារ​បច្ចុប្បន្ន​លោក​មាន​ក្រុម​តន្ត្រីសម័យ​ផ្ទាល់​ខ្លួន បម្រើ​អារម្មណ៍​ទស្សនិកជន​នៅ​តាម​បណ្ដា​កម្មវិធី​ផ្សេងៗ គ្រប់​ទីកន្លែង​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានជាតិ២ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម