ជីវិតកម្សាន្ដ
តួឆ្នាស់ Gypsy ប្រាប់គន្លឹះថែស្បែករលោងស្អាតចេញពីខាងក្នុង
ចាប់តាំងពីរៀបការជាមួយស្វាមីជាជនបរទេសមក សម្រស់របស់តារាសម្ដែង Gypsy Keerati កាន់តែស្រស់ស្អាតជាងមុនទ្វេរគុណ ខណៈដែលនាពេលនេះនាងបានបញ្ចេញសម្រស់ក្នុងទម្រង់ដ៏សិចស៊ីដូច AI ស្អាតខុសប្លែកជាងពីមុន។
យ៉ាងណាក្ដី ក្រោយបញ្ចេញរូបភាពប៉ុន្មាននស្លឹកនេះរួចមក តារាស្រីនិយមដើរតួឆ្នាស់ឆ្នើមបានបញ្ចេញសារអមដោយរូបភាពនោះថា “ជាដំបូង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរូបភាពប៉ុន្មានសន្លឹកនេះ វាប្រៀបដូចជា AI ។ ប៉ុន្តែមុននឹងឈានដល់ថ្ងៃស្អាត យើងត្រូវតែមើលថែខ្លួនឯងបន្ថែមទៀត។ ខ្ញុំមានអារម្មណ៍ថាខ្ញុំចូលចិត្តកំណែបច្ចុប្បន្នច្រើនជាង។ ខ្ញុំហ៊ាននិយាយថាថ្ងៃនេះខ្ញុំស្អាតជាងមុន ហើយតើ AI ល្អឥតខ្ចោះទេ? ចំពោះបញ្ហានេះ Gypsy មិនចង់ឲ្យអ្នករាល់គ្នាផ្តោតលើរឿងស្អាតពេកនោះទេ។ ព្រោះចង់ឲ្យអ្នករាល់គ្នាកាន់តែស្អាតតាមរបៀបរបស់ខ្លួន។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាអាចក្លាយខ្លួនជាខ្លួនឯង ឲ្យកាន់តែស្រស់ស្អាត និងមានកម្រិត”។
ក្នុងនោះនាងបាននិយាយបន្ថែមទៀតថា “អាថ៌កំបាំងរបស់ Gypsy គឺផ្តោតលើការញ៉ាំអាហារឲ្យបានល្អ។ ជ្រើសរើសញ៉ាំរបស់ដែលមានសុខភាពល្អ និងស្អាត ប៉ុន្តែ Gypsy មិនបរិភោគរើសពេកទេ។ Gypsy ជ្រើសតែរបបអាហារមានតុល្យភាព ហើយផឹកទឹកឲ្យបានច្រើន ២-៣ លីត្រក្នុងមួយថ្ងៃ ផ្តោតលើការថែរក្សាខ្លួនអ្នកពីខាងក្នុងគឺជារឿងសំខាន់។ ហើយត្រូវតែមានលំហាត់ប្រាណផងដែរ។ ប៉ុន្តែខ្ញុំមិនបានហាត់ប្រាណខ្លាំងទេ! ខ្ញុំហាត់ប្រាណ ២-៣ ដងក្នុងមួយសប្តាហ៍ មិនលើសពីនេះទេ”។
លើសពីនេះទៀត បន្ថែមពីលើការធ្វើលំហាត់ប្រាណ ជាការពិតណាស់ យើងក៏ត្រូវថែរក្សាខ្លួនយើងពីខាងក្រៅផងដែរ។ ជាឧទាហរណ៍ អ្នកថែរក្សាស្បែកត្រូវតែព្យាយាមថែរក្សាខ្លួនឯង។ ធ្វើឲ្យវាក្លាយជាទម្លាបល្អ គ្លីនិចគឺជាកត្តាចាំបាច់។ ធ្វើរឿងដែលជាធម្មតាយើងមិនអាចធ្វើបាននៅផ្ទះ។ ស្ត្រីគ្រប់រូប ចង់ស្អាតគឺត្រូវការតាំងចិត្ត តស៊ូទើបទទួលបានលិទ្ធផលជាទីគាប់ចិត្ត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទោះ JKN ក្ស័យធន តែទ្រព្យសម្បត្តិរបស់មេធំ MU ថៃ មាន១៥កន្លែងផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា