ជីវិតកម្សាន្ដ
លេចមុខក្រុម BLACKPINK ក្នុងពិធីជប់លៀងដែលរៀបចំដោយស្តេច Charles
សមាជិកទាំងបួននៃក្រុម BLACKPINK បានបង្ហាញខ្លួនក្នុងសំលៀកបំពាក់ដ៏ប្រណិតបំផុតនៅពេលពួកគេក្លាយជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងមួយនៅវិមាន Buckingham ក្រោមព្រះរាជវត្តមានស្តេច Charles ។
យោងតាមប្រភពពី Allkpop បានឲ្យដឹងថា BLACKPINK ត្រូវបានអញ្ជើញដោយផ្ទាល់ពីរដ្ឋាភិបាលអង់គ្លេស ឲ្យចូលរួមក្នុងពិធីជប់លៀងដែលធ្វើឡើងនៅវិមាន Buckingham។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្តេច Charles និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងឱកាសគម្រប់ខួប ១៤០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកូរ៉េ និងអង់គ្លេស។
ជាពិសេស ពិធីជប់លៀងនេះធ្វើឡើងក្នុងឱកាសដែលប្រធានាធិបតីកូរ៉េ Yoon Suk Yeol បំពេញទស្សនកិច្ចនៅប្រទេសអង់គ្លេស ពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។ ពិធីនេះមានការចូលរួមពីមន្ត្រីជាច្រើននៃប្រទេសទាំងពីរ រួមទាំងនាយករដ្ឋមន្ត្រី Rishi Sunak និងសមាជិកនៃរាជវង្សអង់គ្លេសផងដែរ។
ក្នុងនោះផងដែរ តារាស្រីទាំងបួននាក់របស់ BLACKPINK បានចូលរួមក្នុងពិធីជប់លៀងក្នុងនាមជាទូតសុឆន្ទៈនៃ COP26 – កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី ២៦ ។ មិនត្រឹមតែភ្ញៀវទេ ក្រុម K-Pop នេះក៏ទទួលបានកិត្តិយសនៅក្នុងពិធីជប់លៀងផងដែរ សម្រាប់ការនាំយកសារនៃនិរន្តរភាពបរិស្ថានទៅកាន់ពិភពលោក។
លើសពីនេះ ស្តេច Charles III ក៏បានថ្លែងសុន្ទរកថា ដោយរៀបរាប់ពីឈ្មោះសមាជិកស្រីទាំង ៤ នាក់របស់ BLACKPINK ក្នុងចំណោមភ្ញៀវទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ ដោយនិយាយថា “វាគឺជាការលើកទឹកចិត្តដ៏ពិសេសមួយ។ ដោយឃើញជនជាតិកូរ៉េជំនាន់ថ្មីដឹងពីបញ្ហានេះ ខ្ញុំសូមសរសើរ Jennie, Jisoo, Lisa និង Rosé ដែលត្រូវបានគេស្គាល់ថាជា BLACKPINK សម្រាប់តួនាទីរបស់ពួកគេ”។
យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ រូបភាពរបស់សមាជិកក្រុម BLACKPINK ទាំងបួននាក់ ក៏ដូចជាការជួបជុំរបស់ពួកគេជាមួយស្តេច Charles ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញទំនាក់ទំនងសង្គម។ អ្នកគាំទ្រហាក់មានមោទនភាពយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ថ្មីដែល BLACKPINK សម្រេចបានក្នុងអាជីពរបស់ពួកគេ។ ទស្សនិកជនជាច្រើនក៏បានសរសើរឈុតដែលសមាជិកពាក់ទៅចូលរួមពិធីជប់លៀងដោយនិយាយថា នារីៗមើលទៅពិតជាប្រណិត និងស័ក្តិសមសម្រាប់ការជួបជុំជាមួយរាជវង្សអង់គ្លេស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផល ៥ យ៉ាងដែល Lisa យកឈ្នះបេះដូងមនុស្សជុំវិញពិភពលោក
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់