ជីវិតកម្សាន្ដ
G-Devith បង្ហាញឆន្ទៈធំ ចង់បង្កើត Tour តន្ត្រី កក្រើកគ្រប់ខេត្ត-ក្រុង
តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហៅ G-Devith បន្ទាប់ពីជោគជ័យក្នុងកម្មវិធីប្រគំតន្ត្រីធំមួយ កាលពីថ្មីៗកន្លងទៅ ស្រាប់តែពេលនេះលោកបានបង្ហាញឆន្ទៈថ្មីមួយដោយរៀបចំបង្កើតឲ្យមានកម្មវិធី Tour តន្ត្រី នៅគ្រប់ខេត្ត-ក្រុងតែម្ដង។

តារារ៉េប លោក G-Devith បានថ្លែងប្រាប់អំពីគោលបំណង និងឆន្ទៈរបស់ខ្លួនថា មួយរយៈនេះ លោកមានការមមាញឹកខ្លាំងក្នុងការបំពេញភារកិច្ចការងារជួបជុំអ្នកគាំទ្រមួយចំនួនធំ គ្រាន់តែមិនបានគ្រប់ខេត្ត-ក្រុង។ សម្រាប់ពេលនេះ លោកក៏មានបំណងចង់ធ្វើ Tour តន្ត្រីគ្រប់ខេត្ត-ក្រុង នៅពេលខាងមុខនេះ តែក៏ចង់ដឹងចង់ឮសម្ដីពីអ្នកគាំទ្រតាមរយៈការ comment និង share។

G-Devith បញ្ជាក់ថា «នេះជាឱកាសពិសេសមួយជូនបងប្អូនដែលស្រលាញ់គាំទ្រខ្ញុំ ចង់ដឹងថាខេត្តណា ក្រុងណា ទម្លាក់មតិច្រើនជាងគេនោះ យើងនឹងបានជួបគ្នាកាន់តែឆាប់ៗនេះ បើតាមការគិតរបស់ខ្ញុំ តែយ៉ាងណាក៏មិនភ្លេចអរគុណនូវទឹកចិត្តគាំទ្រយ៉ាងខ្លាំងពីបងប្អូន ខ្ញុំ និងម្ចាស់ឧបត្ថម្ភនីមួយៗ មានសេចក្តីរំភើបដែលបងប្អូនគាំទ្រយ៉ាងខ្លាំងដោយមានខ្ញុំជា BRAN D AMBASSADOR អាចមានកិត្តិយសជួយជ្រោមជ្រែងដោយសេចក្តីស្រលាញ់ ឬ អាចនិយាយបានថា ស្រេកឃ្លានភាពជោគជ័យជូនដល់ក្រុមហ៊ុនទាំងអស់ដែលបានសហការជាមួយនឹងក្រុមការងារ DITWAY យើងខ្ញុំ»។

តារារ៉េបរូបនេះ បានបន្ថែមទៀតថា «យើងនឹងជួបគ្នាម្តងទៀតជាមួយភាពអស្ចារ្យ និងកក្រើកខេត្តក្រុងយ៉ាងពិតប្រាកដដូចដែលបងប្អូនបានដឹង ទីណាមាន G-D EVITH ទីនោះនឹងមានបទពិសោធន៍រីករាយដ៏អស្ចារ្យដែលមិនធ្លាប់ជួប»។

សូមជម្រាបដែរថា តារារ៉េប G-Devith កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ បានបង្ហាញវត្តមានច្រៀង និងសម្តែងនៅលើឆាក នៃកម្មវិធីដ៏ធំមួយនាទីធ្លា OCIC ក្នុងទឹកដីខណ្ឌជ្រោយចង្វារ ដែលមានអ្នកគាំទ្រជាច្រើនចូលរួមទស្សនាកក្រើកឆាកមួយនេះ។ ក្នុងការបង្ហាញវត្តមាននោះ G-Devith បានលើកយកបទចម្រៀងចំនួន ២១ បទ ដើម្បីបង្ហើរសំនៀងជូនដល់អ្នកគាំទ្រផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច