Connect with us

ជីវិតកម្សាន្ដ

ស្ដេច Charles ព្រះរាជទានពានរង្វាន់កិត្តិយសដែលមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានទៅឲ្យ Blackpink

បានផុស

នៅ

វិមាន Buckingham ប្រកាសថា ស្តេច Charles បានប្រគល់ពានរង្វាន់មេដាយកិត្តិយស​ MBEs ដល់ក្រុមតន្ត្រី Blackpink នៅចំពោះវត្តមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលពិធីជប់លៀង ស្ដេច Charles ក៏បានថ្លែងសុន្ទរកថាទៅកាន់សមាជិកទាំង ៤ថា “យើងសូមអបអរសាទរដល់ Jennie, Jisoo, Rosé និង Lisa ដែលត្រូវបានគេស្គាល់ថាជា BLACKPINK សម្រាប់តួនាទីរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងនិរន្តរភាពបរិស្ថានទៅកាន់មនុស្សជុំវិញពិភពលោក។ ក្នុងនាមជាទូតសុឆន្ទៈប្រចាំចក្រភពអង់គ្លេស។ ការធ្វើជាប្រធាននៃ COP 26 និងក្រោយមកក្នុងនាមជាអ្នកតស៊ូមតិសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ យើងកោតសរសើរចំពោះការបន្តយកចិត្តទុកដាក់របស់ពួកគេលើបញ្ហាសំខាន់ៗទាំងនេះ។ និង​ជា​តារា​លំដាប់​ពិភពលោក”។

ក្រោយមក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្តេច Charle បានប្រគល់បានប្រគល់ពានរង្វាន់កិត្តិយស Member of the Most Excellent Order of the British Empire (MBE) ជូនដល់សមាជិកទាំងបួនរបស់ BLACKPINK ក្នុងតួនាទីរបស់ពួកគេរៀងៗខ្លួន។

ទោះយ៉ាងណាក៏ដោយ BLACKPINK ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា K-pop ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧស្សាហកម្ម​តន្ត្រី​ពិភពលោកដែលបានទទួលគ្រឿងឥស្សរិយយសនេះ។ ស្របពេលដែល វិចិត្រករ​លំដាប់​ពិភពលោក​ដែល​ទទួល​បាន​គ្រឿង​តុបតែង​លម្អ​ពី​រាជវង្ស MBE រួម​មាន The Beatles, Adele, Ed Sheeran។ មា​នតែមនុស្សល្បីៗក្នុងឧស្សាហកម្មភាពយន្តដូចជា Jackie Chan, Anne Hui និងមនុស្សល្បីៗមកពីពិភពកីឡាដូចជា Steven Gerrard, Marcus Rashford, Jimmy White, Mark Williams ជាដើម ដែលបានទទួលពានមួយនេះ។

លើសពីនេះទៀតដែរ អ្នកដែលសមនឹងទទួលបាន ត្រូវតែរួមចំណែកដល់សិល្បៈនិងវិទ្យាសាស្ត្រ ធ្វើការជាមួយអង្គការសប្បុរសធម៌ និងសុខុមាលភាព ឬសេវាសាធារណៈនៅខាងក្រៅសេវារដ្ឋាភិបាល បង្កើតឡើងដោយព្រះអង្គ George V នៃចក្រភពអង់គ្លេសនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩១៧ មាន ៥ កម្រិតគឺ GBE, KBE ឬ DBE, CBE, OBE និង MBE រៀងគ្នា។

សូមបញ្ចាក់ដែរថា Blackpink បានបង្កើតប្រវត្តិសាស្ត្រក្នុងខែកក្កដា ដោយក្លាយជាក្រុម K-pop ដំបូងគេដែលដាក់ចំណងជើងក្នុងមហោស្រពតន្ត្រីដ៏ធំនៅចក្រភពអង់គ្លេស ហើយបានឡើងឆាកនៅឯពិធីបុណ្យរដូវក្តៅ BST Hyde Park នៅកណ្តាលទីក្រុងឡុងដ៍ នៅចំពោះមុខហ្វូងមនុស្សចំនួន ៦៥,០០០​ សម្រាប់ការប្រគំតន្ត្រីដែលលក់អស់។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១៦ Blackpink បានក្លាយជាក្រុមចម្រៀងនារីដ៏ជោគជ័យបំផុតមួយនៅក្នុងពិភពលោក ដោយបំបែកឯកទកម្មដូចជាការក្លាយជាអ្នកជាវតន្ត្រីច្រើនបំផុតនៅលើ YouTube ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNA

ចុចអាន៖លេចមុខក្រុម BLACKPINK ក្នុងពិធីជប់លៀងដែលរៀបចំដោយស្តេច Charles

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម