Connect with us

ជីវិតកម្សាន្ដ

តារាហុងកុង Edison បើក​ចំហ​​រឿងអាស្រូវ​រូបអាក្រាតកាយ​​កាលពី ១៥ ឆ្នាំមុន​

បានផុស

នៅ

ថ្មីៗ​នេះតារាហុងកុង Edison Chen និង​កូនស្រី​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល​របស់​ម៉ាក​ម៉ូដ​មួយដោយបានទាក់ទាញការតចាប់​អារម្មណ៍​នឹង​រូបភាព​បុរស​ក្នុង​គ្រួសារ។ រូបភាព​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ខុស​ពី​រូបភាព​ដ៏​ល្បី​របស់លោកដែល​ធ្លាប់​មានរឿងអាស្រូវ​ស្នេហាកន្លងមក។

នៅក្នុងបទសម្ភាសន៍រយៈពេល ១៥ នាទីជាមួយប្រព័ន្ធផ្សព្វផ្សាយ តារាសម្ដែងហុងកុងរូបនេះបាននិយាយថា ការងារបច្ចុប្បន្នរបស់លោកគឺត្រូវធ្វើជាឪពុក “ខ្ញុំអាចកំដរកូនរបស់ខ្ញុំជារៀងរាល់ថ្ងៃ។ ខ្ញុំមានអារម្មណ៍ថាសំណាងណាស់សម្រាប់រឿងនោះ” ។ និយាយអំពីជីវិតរៀបការ Edison Chen និយាយថា ការរៀបការជាមួយប្រពន្ធរបស់គាត់ គឺជាការសម្រេចចិត្តដ៏ល្អបំផុតក្នុងជីវិតរបស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ក្រៅ​ពី​ជីវិត​គ្រួសារ លោក Edison Chen ក៏​មិន​ញញើត​នឹង​បើក​ចំហ​អំពី​រឿង​អាស្រូវ​រូបថត​ដ៏​ក្ដៅ​គគុក​កាល​ពី ១៥ ឆ្នាំ​មុន​ដែរ។ តារាសម្ដែងនិងជាអ្នកជំនួញហុងកុងបានចែករំលែកថា៖ “មនុស្សជាច្រើនប្រហែលជាគិតថាហេតុការណ៍ក្នុងឆ្នាំ ២០០៨ គឺជាចុងបញ្ចប់នៃជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនបានបោះបង់ ឬបាត់បង់នោះទេ ខ្ញុំគ្រាន់តែជឿជាក់លើខ្លួនឯង ហើយខិតខំធ្វើការ”។

តាមរយៈការចែករំលែករបស់លោក Edison Chen បានធ្វើឲ្យមហាជនជាច្រើនបានបញ្ចេញមតិថា តារាប្រុសរូបនេះពិតជាបានលាលែងពីរឿងអាស្រូវកាលពីអតីតកាលពិតមែន គឺមានភាពចាស់ទុំ និងស្ងប់ស្ងាត់ជាងមុនឆ្ងាយ។ ក្នុង​ដំណាក់កាល​នេះ លោកកំពុង​រស់នៅ​យ៉ាង​សាមញ្ញ និង​មាន​សុភមង្គល​ជាមួយ​ភរិយា និង​កូនស្រី​៕

ក្នុងឆ្នាំ ២០០៨ លោក Edison Chen បានប្រឈមមុខនឹងរឿងអាស្រូវរូបថតដ៏ក្តៅគគុក ដែលធ្វើអោយឧស្សាហកម្មកម្សាន្តទាំងមូលមានការភ្ញាក់ផ្អើល

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖afamily

ចុចអាន៖ស្ដេច Charles ព្រះរាជទានពានរង្វាន់កិត្តិយសដែលមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានទៅឲ្យ Blackpink

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម