Connect with us

ជីវិតកម្សាន្ដ

ក្នុងចំណោមសមាជិក BLACKPINK មានតែ Rose ប៉ុណ្ណោះ ដែលស្ដេច Charles ព្រះរាជទានសិទ្ធិដូចសែរាជវង្ស

បានផុស

នៅ

យោងតាមប្រភពពី allkpop បានបញ្ចាក់ឲ្យដឹងថា Rose​ នៃក្រុម BLACKPINK បានទទួលនូវសិទ្ធពិសេសជាងគេក្នុងចំណោមសមាជិក៣រូបផ្សេងទៀត ដោយក្នុងនោះនាងនឹងក្លាយជាមនុស្ស​សំខា​ន់ក្នុង​លំដាប់​របស់ចក្រភព​អង់គ្លេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើវេទិកាអនឡាញ អ្នកលេងអ៊ីនធឺណេតបានចូលរួមក្នុងការពិភាក្សាអំពីសិទ្ធិពិសេសដែលផ្តល់ឲ្យតែ Rose សមាជិកក្រុម BLACKPINK ក្នុងនាមជាពលរដ្ឋពីរនៃប្រទេសកូរ៉េខាងត្បូង និងនូវែលសេឡង់។​

ទាក់​ទង​នឹង​បញ្ហា​នេះ ​ក៏ព្រោះតែ Rose កើត​ក្នុង​ប្រទេស​នូវែលសេឡង់ ហើយធំឡើងនៅប្រទេសអូស្ត្រាលី នាង​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ជា​ពលរដ្ឋ​ដ៏សំខាន់បំផុតមួយ។ ឋានៈ MBE របស់ Rose ដែលស្ដេច Charles បានប្រទានពានរង្វាន់មេដាយកិត្តិយស​ត្រូវបានគេទទួលស្គាល់ថាជា “Roseanne Park MBE” ហើយក៏ជាសិទ្ធមួយដែលផ្តល់ឲ្យនាងនូវការប្រើប្រាស់មុខងារនេះ​ ធំជាងគេបង្អស់ផងដែរ។

លើសពីនេះ នាងមានឱកាសទទួលបានឋានៈដូចសែរាជវង្ស ជាយោធា និងមានសិទ្ធអាចរៀបការនៅក្នុងវិហារ St. Paul’s Cathedral រួមជាមួយនឹងការរស់នៅស្របច្បាប់កសាងគ្រួសារមានកូនទៅថ្ងៃអនាគត។​ ជាពិសេសនោះគឺ នាងអាចប្រគល់និមិត្ត​សញ្ញា​នេះឲ្យគ្រួសារ​បន្ត​ថែមទៀត។

យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណេតកូរ៉េមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះឋានៈដ៏សំខាន់នេះដែលផ្តល់ឲ្យ Rose ដោយប្រដូចនាងទៅនឹងរាជវង្សពិត និងរំលឹកពីពេលវេលាជាច្រើនដែលសមាជិក BLACKPINK ត្រូវបានគេហៅថាជាមហាក្សត្រី។ ក្នុងនោះពួកគេមានការចាប់អារម្មណ៍ជាពិសេសចំពោះពិធីមង្គលការដ៏មានសក្តានុពលរបស់នាងនៅឯវិហារ St. Paul’s ជាប្រវត្តិសាស្ត្រ ដែលជាកន្លែងដ៏ល្បីល្បាញសម្រាប់រៀបចំពិធីមង្គលការរបស់ព្រះអង្គម្ចាស់ Charles III និងម្ចាស់ក្សត្រី Diana តែប៉ុណ្ណោះ។

សូមបញ្ចាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្តេច Charle បានព្រះរាជទានពានរង្វាន់កិត្តិយស Member of the Most Excellent Order of the British Empire (MBE) ជូនដល់សមាជិកទាំងបួនរបស់ BLACKPINK ក្នុងតួនាទីរបស់ពួកគេរៀងៗខ្លួន៕

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ចុចអាន៖ស្ដេច Charles ព្រះរាជទានពានរង្វាន់កិត្តិយសដែលមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានទៅឲ្យ Blackpink

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម