Connect with us

ជីវិតកម្សាន្ដ

នាង គន្ធា ប្រតិកម្ម ក្រោយរងការប្រមាថកិត្តិយស

បានផុស

នៅ

តារា​ចម្រៀង​សម្បុរ​ស្រអែម​ស្រស់​កញ្ញា នាង គន្ធា បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​យ៉ាង​ក្ដៅ​ស្លឹក​ត្រចៀក​បន្ទាប់​ពី​មាន​ការ​រិះគន់ ដោយ​ប្រើ​ពាក្យ​សម្ដី​អសុ​រស​ពី​​សំណាក់​បុគ្គល​ម្នាក់​ចោទ​ថា​នាង​ជា​ស្រី​របស់​ចិន ខណៈ គន្ធា ចាត់​ទុក​ថា​នេះ​ជា​ទង្វើ​ប្រមាថ​កិត្តិយស​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការ​រិះគន់​មក​លើ​តារា​ចម្រៀង នាង គន្ធា នេះ​ក្រោយ​ពេល​ដែល​មាន​មតិ​មួយ​ចំនួន​ទៀត​បាន​យល់​ថា​ ភាព​ស្រស់​ស្អាត​របស់​កញ្ញា នាង គន្ធា បច្ចុប្បន្ន គឺ​ដោយ​សារ​ការ​ប្រើ​ឡេ​ជំនួយ​ស្បែក​ស ឬ​ការ​កែខៃ​សម្ផស្ស​ជា​ដើម។ យ៉ាង​ណា​​ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ក៏​ស្រាប់​តែ​មាន​ការ​រិះគន់​តារា​ស្រី នាង គន្ធា ដោយ​សម្តី​មើល​ងាយ​ថា​ នាង​ជា​ស្រី​របស់​ចិន។

ប្រតិកម្ម​ឆ្លើយ​តប​ការ​រិះគន់​នោះ​សាមី​ខ្លួន​កញ្ញា នាង គន្ធា បាន​ពន្លះ​វិញ​ថា​ មាន​ពូ​ខ្លះ​ថា​យើងស្រី​ចិន​ប្រហែល​គ្រួសារ​គាត់​លក់​ឲ្យ​ចិន​បែប​បាន​ស្គាល់​ចិន​ច្បាស់​ពេក។ កញ្ញា នាង គន្ធា ក៏​បាន​បក​ស្រាយ​ផង​ដែរ​ជុំវិញ​ការ​លើក​ឡើង​ថា នាង​បាន​កែ​សម្ផស្ស​ទើប​មាន​រូបរាង​ស្រស់​ស្អាត​ប្លែក​ជាង​មុន​​បែប​នេះ។

ចំណុច​នេះ​ត្រូវ​បាន​តារា​ស្រី​ម្ចាស់​បទ“បេះ​ដូង​ចេះ​ស្រវឹង” កញ្ញា នាង គន្ធា បញ្ជាក់​ថា “គេ​ថាខ្ញុំកែ​ ខ្ញុំកែស្អីខ្លះ​និយាយ​ឲ្យអស់មើល​អស់អ្នក​ខមមិនទើស….គេ ថាខ្ញុំ​ស​ដោយ​សារ​ឡេ​មិនដឹងអស់ប៉ុន្មាន​កំប៉ុង​  មិនដឹងខ្យល់អីសោះ​ចេះតែនិយាយដែរ​ខ្ញុំ​ស​ដោយ​សារ​កាមេរ៉ា​ទេ​អ្នក​អើយ”

ជា​មួយ​គ្នា​នេះ មាន​ការ​បញ្ចេញ​មតិ​លើក​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ​កញ្ញា នាង គន្ធា ដែរ​ថា តាម​អ្នក​និយាយ​នឹង​គាត់​ច្រណែន​កុំ​យក​ចិត្ត​ទុកដាក់​នឹង​ពួក​គាត់​ធម្មតា​ទេ​តែ​យើង​ល្បី​មាន​អ្នក​​ច្រណែន​ហើយIdol Idolស្អាត​ក៏​ដោយ​សារ​ធំ​ពេញ​វ័យ​ចេះ​តែង​ខ្លួន​ញ៉ាំ​របស់​ល្អ​ជួយ​សុខភាព ទើប​ស្រស់​ស្អាត​ឡេ ម្សៅ​សម័យ​នឹង​នរណា​ដែល​មិន​ប្រើប្រាស់​គ្រាន់​តែ​នៅ​មាន​កម្រិត សំខាន់ Idol មាន​ហ្វេន​ៗ​​នៅ​តែ​គោរព​ស្រលាញ់​ ខ្ញុំ​គាំទ្រ​អ្នក​​មិន​មែន​មក​ពី​ស្អាត ខ្ញុំ​ស្រលាញ់​គាំទ្រ​ដោយ​សារ​អ្នក​គួរ​ឲ្យ​យក​គំរូ​តាម​សម្លេង​អ្នក​ច្រៀង​ពីរោះ​ ភាព​តស៊ូ​ ប្រឹង​ប្រែង​​ពី​ក្មេង​ម្នាក់​ដែល​នៅ​ជនបទ​ស្រុក​ស្រែ​តែ​​ប្រឹង​រហូត​ដល់​ឥឡូវ​ជោគជ័យ​ហើយ​ក្នុង​វិស័យ​មួយ​នេះ។

សូម​បញ្ជាក់​ថា​តារា​ចម្រៀង​ នាង គន្ធា គឺ​ត្រូវ​បាន​មហាជន​ស្គាល់​នាង​ច្រើន​តាមរយៈ​ការ​ចូលរួម​ប្រឡង​​កម្មវិធី Cambodia Idol ជា​មួយ​នឹង​បង​ប្រុស​បង្កើត​ម្នាក់​ទៀត​គឺ​លោក នាង ប្រាក់សុគន្ធ ដែល​លោក​បាន​ចែក​ឋាន​ទៅ​ហើយ។ ទោះ​បី​ជា​នាង​មិន​បាន​ជាប់​ជយលាភី​ក្នុង​ពេល​ប្រឡង ប៉ុន្តែ នាង គន្ធា ក៏​បាន​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ដល់​សព្វ​ថ្ងៃ៕ 

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម