Connect with us

ជីវិតកម្សាន្ដ

កូនកម្លោះអ្នកជំនួញរបស់ Pu Praya ជូនខ្សែកពេជ្រតម្លៃវាល់លានឱ្យនាងក្នុងថ្ងៃរៀបការ

បានផុស

នៅ

រៀបការរួចមកជាង ១០ថ្ងៃមកហើយ ពេលនេះបណ្ដាញព័ត៌មានថៃទើបទម្លាយតម្លៃខ្សែកពេជ្រតម្លៃវាល់លានដុល្លាររបស់កូនក្រមុំ Pu Praya ដែលមានតម្លៃដល់ទៅ ២០០លានបាតឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីតារាសម្ដែង និងជាតារាបង្ហាញម៉ូដ Pu Praya បានភ្ជាប់ពាក្យជាមួយលោក Quoc ដែលជាពាណិជ្ជករជនជាតិអាស៊ី កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅ អ្នកទាំងពីរបានចាប់ដៃគ្នាចូលរោងការនៅទីក្រុង Beverly Hills សហរដ្ឋអាមេរិក។ ពិធីនេះធ្វើឡើងនៅខាងក្រៅក្នុងសួនច្បារមួយ និងមានតែភ្ញៀវជិតស្និទ្ធប៉ុណ្ណោះដែលចូលរួម។

អ្វីដែលធ្វើឱ្យទស្សនិកចាប់អារម្មណ៍ក្នុងពិធីអាពាហ៍ពិពាហ៍មួយនេះ ទោះបីធ្វើឡើងក្នុងទ្រង់ទ្រាយតូចបន្តិចក៏ដោយ ប៉ុន្តែវាបានរៀបចំយ៉ាងប្រណីត សុទ្ធសឹងសម្ភារថ្លៃៗ ជាពិសេសគ្រឿងតុបតែងខ្លួនរបស់កូនក្រមុំ។

បណ្ដាញព័ត៌បានឱ្យដឹងថា ខ្សែកពេជ្រ ដែលកូនកំលោះជូនកូនក្រមុំ មានតម្លៃដល់ទៅ ២០០លានបាត (ប្រហែល ៥.៦លានដុល្លារអាមេរិក)។ ចំពោះ​រ៉ូប​អាពាហ៍ពិពាហ៍​ដែល​ច្នៃតាមការកុម្មង់របស់កូនក្រុមុំវិញ ​មាន​តម្លៃ ៩៨,០០០ដុល្លារអាមេរិក។ រីឯតម្លៃនៃការតុបតែងផ្កានៅក្នុងពិធី ភាគច្រើនជាផ្កាកុលាបពណ៌សដែលត្រូវចំណាយប្រមាណ ៣៣៨,០០០ដុល្លារអាមេរិក ហើយតម្លៃតុបតែងនៅ​ផ្នែក​ខាង​ក្នុង​នៃ​សាល​ប្រមាណ ១.២លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្នុងចំណោមសមាជិក BLACKPINK មានតែ Rose ប៉ុណ្ណោះ ដែលស្ដេច Charles ព្រះរាជទានសិទ្ធិដូចសែរាជវង្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម