Connect with us

ជីវិតកម្សាន្ដ

មនុស្សសម្រុកទៅព្រលាន​យន្តហោះច្រើន ពេលដឹងថា BLACKPINK នាំមេដាយដែលស្ដេច Charles ព្រះរាជទានមកវិញ

បានផុស

នៅ

បន្ទាប់​ពីដំណើរជា​ប្រវត្តិសាស្ត្រ​ទៅ​ចក្រភព​អង់គ្លេសចប់សព្វគ្រប់ BLACKPINK បាន​ត្រឡប់​មក​កូរ៉េ​វិញ​ដើម្បី​ទទួល​ស្វាគមន៍​អ្នក​គាំទ្រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ខណៈដែលទិដ្ឋភាព​ចលាចល​នៅ​អាកាសយានដ្ឋាន ​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ព្រួយ​បារម្ភសុវត្ថិភាព។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា BLACKPINK​ បានត្រលប់មកប្រទេសកូរ៉េវិញហើយ បន្ទាប់ពីដំណើរកម្សាន្តរយៈពេលបីថ្ងៃទៅកាន់ទីក្រុងឡុងដ៍ ដោយអមដំណើរលោកប្រធានាធិបតី Yoon Suk Yeol និងជំទាវទីមួយ Kim Keon Hee ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេស។ រូបថតដែលថតនៅអាកាសយានដ្ឋានអន្តរជាតិ Incheon បង្ហាញថាសមាជិកតែបីនាក់គឺ Jisoo, Jennie និង Rosé បានត្រលប់មកផ្ទះវិញ ចំណែក Lisa អវត្តមាន។

ខុសប្លែកពីភាពឆើតឆាយ និងរូបរាងផ្លូវការនៅវិមាន Buckingham អ្នកទាំងបីបានជ្រើសរើសសំលៀកបំពាក់សាមញ្ញៗដែលមានផាសុខភាពជាមួយនឹងសម្លេងពណ៌ខ្មៅលើសលុបនៅព្រលានយន្តហោះ។ យ៉ាង​ណា​មិញ ការ​វិល​ត្រឡប់​ទៅ​កូរ៉េ​នេះ​បាន​កើត​ឡើង​ក្នុង​ស្ថានភាព​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ ពេលដើរចេញពីទ្វារសុវត្ថិភាព BLACKPINK​ បានចូលរួមជាមួយហ្វូងមនុស្ស ដែលត្រឡប់មកពីជើងហោះហើរ គ្មាននរណាម្នាក់ដឹងពីការត្រលប់មកវិញរបស់អ្នកទាំងបីនោះទេ។ ទោះ​ជា​យ៉ាង​ណា ស្ថានការណ៍​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​នៅ​ពេល​អង្គរក្ស​បាន​បង្ហាញ​ខ្លួន។ អ្នកគាំទ្រ និងសារព័ត៌មានបានឡោមព័ទ្ធពួកគេភ្លាមៗ បង្កើតជាឈុតឆាកវឹកវរ។ នៅពេលមួយ Jisoo ត្រូវបានបំបែកចេញពីសមាជិកពីរនាក់ទៀត ស្របពេលដែលកងកម្លាំងសន្តិសុខបានព្យាយាមរក្សាសុវត្ថិភាពទាំងបី អ្នកគាំទ្រត្រូវបានរុញគ្នាទៅមក ហើយសូម្បីតែមនុស្សធម្មតាក៏ត្រូវបានគេចាប់បាននៅក្នុងហ្វូងមនុស្សដែលកំពុងចោមរោម Rosé។

នៅពេលដែលវីដេអូឈុតឆាកបានផ្សព្វផ្សាយជាសាធារណៈ ទោះបីជា BLACKPINK​ ត្រលប់មកផ្ទះវិញដោយសុវត្ថិភាពក៏ដោយ Blinks ក្នុងពេលដំណាលគ្នាបង្ហាញការខឹងសម្បាររបស់ពួកគេនៅលើបណ្តាញសង្គមដោយសារតែក្រុមនេះត្រូវបានគេប្រព្រឹត្តដោយមិនគោរពនិងធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់។

អ្នក​​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​មតិ​ថា «សូម​គោរព​កន្លែង​ទំនេរ​របស់​គេ» «ការ​ខ្វះ​កន្លែង​ឯកជន​ធ្វើ​ឲ្យ​មនុស្ស​ឆ្កួត។ ខ្ញុំ​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជា idols មិន​ត្រូវ​បាន​ការពារ​នៅ​អាកាសយានដ្ឋាន Incheon នៅ​ពេល​ដែល​អ្នក​គាំទ្រ (stalkers) និង​សារព័ត៌មាន​កំពុង​ចោម​រោម​នៅ​ទី​នោះ​ទេ” “គ្មាន​អ្វី​មើល​ទៅ​មាន​សុវត្ថិភាព​ទេ។ ខ្ញុំសូមជូនពរឱ្យអាកាសយានដ្ឋានកូរ៉េអនុវត្តតាមច្បាប់ដូចអាកាសយានដ្ឋាន London Heathrow ធ្វើ”, “អង្គរក្សពីរបីនាក់មិនគ្រប់គ្រាន់ដើម្បីការពារពួកគេ”។

សូមបញ្ចាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្តេច Charle បានព្រះរាជទានពានរង្វាន់កិត្តិយស Member of the Most Excellent Order of the British Empire (MBE) ជូនដល់សមាជិកទាំងបួនរបស់ BLACKPINK ក្នុងតួនាទីរបស់ពួកគេរៀងៗខ្លួន។ ក្នុងនោះ Jisoo, Jennie និង Lisa គ្រាន់តែជាសមាជិកកិត្តិយសនៃចក្រភពអង់គ្លេស ចំណែក Rosé ជាពលរដ្ឋពីរនៃប្រទេសកូរ៉េ និងនូវែលសេឡង់ (ជាផ្នែកមួយនៃ Commonwealth)ទទួលបានសិទ្ធិពេញលេញ សិទ្ធិមេដាយ។ នាងត្រូវបានគេទទួលស្គាល់ថាជា “Roseanne Park MBE” មានឱកាសក្លាយជាអ្នកជិះសេះ និងបានរៀបការនៅក្នុងវិហារ St. Paul’s ដែលជាកន្លែងពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Charles (បច្ចុប្បន្នស្តេច Charles) និងម្ចាស់ក្សត្រី Diana៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖kpopstarz

ចុចអាន៖ក្នុងចំណោមសមាជិក BLACKPINK មានតែ Rose ប៉ុណ្ណោះ ដែលស្ដេច Charles ព្រះរាជទានសិទ្ធិដូចសែរាជវង្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម