Connect with us

ជីវិតកម្សាន្ដ

ខួប​កំណើត​ម្ដាយឆ្នាំនេះ Mai Davika យកក្រុមល្ខោនយីកេមកសម្ដែងដល់ផ្ទះ

បានផុស

នៅ

តារាសម្ដែងនិងម៉ូដែល Mai Davika បានបង្កើតការភ្ញាក់ផ្អើលនិងពញ្ញាក់អារម្មណ៍អ្នកម្ដាយជាទីស្រលាញ់ក្នុងថ្ងៃកំណើត កាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនាងបានជួលក្រុមល្ខោនយីកេដែលអ្នកមានគុណចូលចិត្តមកសម្ដែងដល់ផ្ទះ។

ក្រៅ​ពី​ជួលក្រុមល្ខោនយីកេមកសម្ដែងក្នុងផ្ទះ Mai Davika ក៏បានតុបតែងខ្លួននាងផ្ទាល់ជាតួល្ខោនពណ៌​ខៀវ​ខ្ចី ដើម្បីឲ្យថ្ងៃកំណើតរបស់អ្នកម្ដាយកាន់តែប្លែកអារម្មណ៍ ព្រមទាំងបង្ហាញការដឹងគុណដល់រូបគាត់ថែមទៀតផង។

តាមរយៈការបង្ហោះរូបភាពច្រើនសន្លឹកក្នុងបណ្ដាញសង្គម Instagram តារាសម្ដែងស្រីរូបនេះបាន​ជូន​ពរ​នៅ​ថ្ងៃ​ខួប​កំណើត​របស់​ម្តាយ​របស់​នាងថា “Happy birthday Mommy @mommy.muay ឆ្នាំថ្មីនេះ ខ្ញុំចង់ធ្វើកម្មវិធីខួបកំណើតឲ្យម៉ាក់ Surprise។ តាំងពីក្មេងមក Mommy តែងនាំ Mai ទៅ មើលការសម្ដែងល្ខោន ប៉ុន្តែកូនមិនចាំច្បាស់ថាមានអាយុប៉ុន្មានទេ។ អាចថាប្រហែលអាយុ ៣ ឆ្នាំ កូនបានទៅមើលជាមួយម៉ាក់ជាញឹកញាប់។ ម៉ាក់ពិតជាចូលចិត្តមើលល្ខោន ហើយកាលពីខែមុនខ្ញុំនៅតែទៅមើលវាដដែល។ ដូច្នេះ​ហើយ​ទើប​សម្រេច​ចិត្ត​ថា​ឆ្នាំ​នេះ Mai នឹង​នាំ​ក្រុម Pornthepphonthawee ទៅ​សម្ដែងនៅ​ផ្ទះតែម្ដង។ Mai បានទាក់ទងក្រុមល្ខោនអស់រយៈពេលប្រាំពីរខែ ដោយរក្សាការសម្ងាត់អស់រយៈពេលជាយូរដោយមិនឲ្យម្តាយដឹង។ ថ្ងៃនេះខ្ញុំឃើញម៉ាក់សប្បាយចិត្ត ខ្ញុំសប្បាយចិត្តណាស់ រីករាយថ្ងៃកំណើតម៉ាក់”។

យ៉ាងណាមិញ ក្រោយ​បង្ហោះ​រូបភាព​គួរ​ឲ្យស្រលាញ់នៅលើ IG មហាជន​ជា​ច្រើន​បាន​ចូល​រួម​បញ្ចេញ​មតិ​ជូនពរ​ថ្ងៃ​កំណើត​ដល់​អ្នក​ម្ដាយ​របស់​តារា​ស្រី Mai ក្នុងនោះមានទាំងអ្នក​សរសើរ​ពី​ភាព​គួរឲ្យស្រឡាញ់​របស់​កូន​ស្រី​​ និងការដឹងគុណមួយ ដែលធ្វើឲ្យអ្នកម្ដាយរំភើបនិងសប្បាយចិត្តក្នុងថ្ងៃដ៏ពិសេស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្សសម្រុកទៅព្រលាន​យន្តហោះច្រើន ពេលដឹងថា BLACKPINK នាំមេដាយដែលស្ដេច Charles ព្រះរាជទានមកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម