Connect with us

ជីវិតកម្សាន្ដ

ផលិតករខ្មែរពីររូប អរគុណរាជរដ្ឋាភិបាលអនុគ្រោះព្យួរទុកកាតព្វកិច្ចបង់ពន្ធរយៈពេល៥ឆ្នាំ

បានផុស

នៅ

ផលិតករភាពយន្តខ្មែរបានបង្ហាញក្តីរំភើបខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលដែលនៅបន្តជួយដល់វិស័យភាពយន្តនៅកម្ពុជា ក្នុងការអនុគ្រោះព្យួរទុកកាតព្វកិច្ចបង់ពន្ធ ជូនដល់ផលិតករភាពយន្តក្នុងស្រុក ត្រូវបានពន្យាររយៈពេល៥ឆ្នាំទៀត(២០២៤-២០២៨)។

បន្ទាប់ពីទទួលដំណឹងដ៏រំភើបនេះ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពល្បីឈ្មោះបានបង្ហាញអារម្មណ៍សប្បាយរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ផលិតករក្នុងស្រុក។ លោកថ្លែងបញ្ជាក់ថា នេះជាដំណឹងដ៏សែនរីករាយមុនពិធីបុណ្យអុំទូក លោកសូមអរគុណដល់រាជរដ្ឋាភិបាលដែលនៅបន្តជួយដល់វិស័យភាពយន្តនៅកម្ពុជាក្នុងការអនុគ្រោះព្យួរទុកកាតព្វកិច្ចបង់ពន្ធជូនដល់ផលិតករភាពយន្តជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកផលិតករភាពយន្ត លោក លៀក លីដា បានលើកឡើងដែរថាក្នុងនាមខ្ញុំជាផលិតករក៏ដូចជាប្រធានសមាគមផលិតករភាពយន្តកម្ពុជា គឺសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការអនុគ្រោះព្យួទុកកាតព្វកិច្ចបង់ពន្ធរយ:ពេល០៥ឆ្នាំ (២០២៤-២០២៨)ជូនផលិតករភាពយន្តក្នុងស្រុក”។ 

លោកបន្តថា ការផ្តល់ការអនុគ្រោះនេះគឺជាការយកចិត្តទុកដាក់ពីសំណាក់រារដ្ឋាភិបាលព្រមទាំងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកទឹកចិត្តជូនផលិតករភាពយន្តក្នុងស្រុក ដើម្បីបន្តសកម្មភាពផលិតភាពយន្តប្រកបដោយគុណភាពគុណតម្លៃ សម្រាប់បម្រើអារម្មណ៍ប្រជាពលរដ្ឋផងនិងរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ជាតិផង។

លោក លៀក លីដា បញ្ជាក់បន្ថែមថា ការផ្តល់ការអនុគ្រោះព្យួទុកកាតព្វកិច្ចបង់ជូនផលិតករភាពយន្តក្នុងស្រុកនេះ គឺធ្វើឡើងតាមរយៈសំណើសុំកិច្ចអន្តរាគមន៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ដោយយោងតាមកាស្នើរបស់សមាគមផលិតករភាពយន្តកម្ពុជា។ អរគុណលោកប្រធាន Pok Borak ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់គ្រងបញ្ហារបស់ផលិតករទាំងអស់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម