Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងប្រចាំផលិតកម្ម Town លោក ពេជ្រ រដ្ឋា ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

មហាជន និង​អ្នកគាំទ្រ បាន​បង្ហាញ​ក្តី​រន្ធត់​ចិត្ត ហើយ​សោកស្ដាយ​ជា​ខ្លាំង បន្ទាប់ពី​ទទួល​ដំណឹង នៃ​ការ​ស្លាប់​របស់​លោក ពេជ្រ រដ្ឋា តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម Town Production ដោយសារ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​របស់​ផលិតកម្ម Town Production លោក ពេជ្រ រដ្ឋា បាន​ទទួល​មរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង ៣ និង ០០ នាទី ទៀបភ្លឺ​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ពោល​នៅ​ថ្ងៃ​ទី ៣ នៃ​ចុង​បញ្ចប់​ព្រះ​រាជពិធី​បុណ្យ​អុំទូក។

ចំណែក​ប្អូនប្រុស​តារា​ចម្រៀង​រូប​នេះ​ក៏បាន​បង្ហោះ​ដំណឹង​នេះ​ដែរ​ថា «ខ្ញុំបាទ ត្រូវ​ជា​ប្អូន​ប្រុស​របស់​បង ពេជ្រ រដ្ឋា សូម​ប្រកាស​ជា​សាធារណៈ ពេលនេះ​គាត់​បាន​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ខ្ញុំ​ពិតជា​ទទួល​យក​មិន​បាន​ទេ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​បងប្រុស​ទៅកាន់​សុគតិភព​ផង​ចុះ បើ​បង​ប្អូន​ទាក់ទង​មក FB ឬ Chat គាត់​មិន​តប សូម​ទាក់ទង​តាម​លេខ​គាត់​ចុះ នឹង​មាន​បងប្អូន​ខ្ញុំ​ជា​អ្នក​ទទួល»។

ជាមួយ​ដំណឹង​មរណភាព​របស់​តារា​ចម្រៀង​វ័យក្មេង​លោក ពេជ្រ រដ្ឋា ធ្វើ​ឲ្យ​មហាជន និង​អ្នក​គាំទ្រ ព្រមទាំង​សិល្បករ​-​សិល្ប​ការិនី​ជាច្រើន បាន​សម្តែង​ការ​សោកស្ដាយ និង​មាន​ក្តី​រន្ធត់​ចិត្ត​ជា​ពន់ពេក ខណៈ​មាន​ខ្លះ​ទៀត​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ នៃ​សព​ផង​ដែរ។

សូម​រម្លឹក​ដែរ​ថា កន្លងមក សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សរសើរ លោក ពេជ្រ រដ្ឋា ថា ច្រៀង​ពីរោះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម