ជីវិតកម្សាន្ដ
ផលិតករភាពយន្ត Fast & Furious9 ត្រូវពិន័យប្រាក់រាប់លានដុល្លារ ក្រោយតួសម្ដែងរបួសធ្ងន់
យោងតាមប្រភពពី deadline បានឲ្យដឹងថាផលិតករនៃខ្សែភាពយន្ត Fast & Furious9 ត្រូវបានពិន័យជាទឹកប្រាក់ចំនួន១លានដុល្លារ ដោយតុលាការចក្រភពអង់គ្លេស ក្នុងពេលដែលលោកធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់ពេលកំពុងថតភាពយន្ត។
តាមការពិតហេតុការណ៍នេះបានកើតឡើងតាំងពីខែកក្កដា ឆ្នាំ ២០១៩ ខណៈពេលដែលកំពុងថតឈុតឆាកប្រយុទ្ធគ្នានៅក្នុងរោងចក្រដែលគេបោះបង់ចោលមួយក្នុងចក្រភពអង់គ្លេស។ អ្នករងគ្រោះឈ្មោះ Joe Watts ដែលរងរបួសបានធ្លាក់ពីទីខ្ពស់ ៨ ម៉ែត្របុកក្បាលនឹងបេតុង ដែលបណ្តាលឲ្យមានការបាក់ឆ្អឹងលលាដ៍ក្បាល និងការខូចខាតខួរក្បាលធ្ងន់ធ្ងរ។

មូលហេតុនៃគ្រោះថ្នាក់នេះគឺកំហុសរបស់ក្រុមសម្របសម្រួលស្តុប។ ក្រុមការងារបានបរាជ័យក្នុងការត្រួតពិនិត្យខ្សែស្លែងដែលកាន់ Watts នៅនឹងកន្លែងមុនពេលចាប់ផ្តើមការថត។ បន្ថែមពីលើនេះ ទីតាំងនៃបន្ទះសុវត្ថិភាពត្រូវបានផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុនដល់ Watts ដែលបណ្តាលឲ្យគាត់ធ្លាក់ចុះមកយ៉ាងធ្ងន់ធ្ងរ។
អង្គភាពផលិតរូបភាព Universal Pictures FF9 Pictures បានទទួលស្គាល់ការបរាជ័យផ្នែកសុខភាព និងសុវត្ថិភាពនៅក្នុងតុលាការកាលពីថ្ងៃសុក្រ ហើយបានទទួលយកការផាកពិន័យ។
មុនពេលគ្រោះថ្នាក់របស់គាត់ BBC បានរាយការណ៍ថា Watts បានធ្វើការលើផលិតកម្មល្បី ៗ ជាច្រើនរួមទាំង Game of Thrones, Johnny English Strikes Again, Star Wars: The Last Jedi និង Kingsman: The Golden Circle ។
សូមបញ្ចាក់ដែរថា ភាពយន្ត Fast & Furious 9 – សម្តែងដោយ Vin Diesel, Michelle Rodriguez, Tyrese Gibson, Chris “Ludacris” Bridges, John Cena, Nathalie Emmanuel, Jordana Brewster, Sung Kang, Helen Mirren, Kurt Russell និង Charlize Theron — ត្រូវបានផលិតឡើងក្នុងថវិកាផលិតកម្ម ២០០ ដុល្លារ។ នៅលើការចេញផ្សាយរបស់ខ្លួននៅឆ្នាំ ២០២១ វារកបាន ៧២៦.៥លានដុល្លារនៅទូទាំងពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជម្លោះកូនចិញ្ចឹមវៀតណាមរបស់ Angelina Jolie ដល់ថ្នាក់ដៀល Brad Pitt ថា ជាឪពុកនរកគួរឲ្យខ្ពើម

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច