Connect with us

ជីវិតកម្សាន្ដ

Aum បង្អួតរាងសិចស៊ីពីកោះម៉ាល់ឌីវ ទោះមានវ័យ ៤៤ ឆ្នាំក្ដី

បានផុស

នៅ

តារាសម្ដែងថៃនាង Aum Patcharapa កាលពីពេលថ្មីៗនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងឈុតប៊ីគីនីដ៏សិចស៊ីពីកោះម៉ាល់ឌីវ ខណៈដែលអ្នកគាំទ្រជាច្រើនឃើញហើយចូលទៅបញ្ចេញមតិសុទ្ធតែសរសើរសម្រស់នាងព្រោងព្រាត ។

តាមរយៈរូបភាពដែលតារារៀមច្បងរូបនេះបង្ហោះលើបណ្ដាញសង្គម IG ផ្ទាល់ខ្លួន​ គឺជាការអបអរនៃពេលវេលាដែលនាងខិតខំធ្វើការអស់រយៈពេលជាច្រើនឆ្នាំ។ ជាពិសេនោះគឺលាឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី២០២៤ ដែលនឹងកៀកមកដល់ឆាប់ៗ។ នេះបើយោងតាមការចុះផ្សាររបស់ Sanook

ទោះយ៉ាងនេះក្ដី​ អ្វីដែលធ្វើឲ្យមហាជនជាពិសេសអ្នកគាំទ្រសំណព្វរបស់​ Aum Patcharapa ចាប់អារម្មណ៍ខ្លាំងនោះគឺសម្រស់របស់នាងក្នុងឈុតប៊ីគីនីដ៏ស្ដើងវិញទេ។ដែលនេះបង្ហាញថាទោះនាងមានវ័យជ្រេហើយក្ដីប៉ុន្តែ Aum មិនដែលធ្វើឲ្យទស្សនិកជនខកបំណងនោះទេ។

ស្របពេលជាមួយគ្នានោះដែរអ្នកគាំទ្រ​ Aum បានចូលទៅបញ្ចេញមតិសរសើរសុទ្ធតែដូចៗគ្នាថា នាងមានរាងរៅស្អាតសមសួនស្លៀកពាក់អ្វីក៏សមសួនឥតទាស់។ លើសពីនេះទៀតដែរ អ្នកខ្លះថែមទាំងបញ្ចេញមតិថាតារាស្រីរូបនេះនៅតែស្រស់ស្អាតហើយរាល់ពេលមានដំណើរកម្សាន្តនាងមិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ចុចអាន៖Lisa​ រកចំណូលពីពាណិជ្ជកម្ម​យ៉ាងក្រាស់ក្រែល ក្រោយ IG ឈានដល់ ៩៩ លាននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម