Connect with us

ជីវិតកម្សាន្ដ

BIGHIT បញ្ជាក់កាលបរិច្ឆេទ​ចូល​បម្រើ​យោធារបស់សមាជិក BTS នៅសល់

បានផុស

នៅ

ផលិតកម្ម BIGHIT MUSIC បានឆ្លើយតបយ៉ាងខ្លីចំពោះរបាយការណ៍ទាក់ទងនឹងការចុះឈ្មោះរបស់ក្រុម BTS ទាំងបួន RM, Jimin, V និង Jungkook ដែលជាសមាជិកនៅសេសសល់ក្រោយគេ។

នៅថ្ងៃទី ២៩ ខែវិច្ឆិកា STARNEWS បានរាយការណ៍ថា RM និង V នឹងចុះឈ្មោះនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជ្រើសរើសបុគ្គលិកនៅថ្ងៃទី ១១ ខែធ្នូ ចំណែក Jimin និង Jungkook នឹងចុះឈ្មោះជាមួយគ្នា នៅថ្ងៃទី ១២ ខែធ្នូ។ បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺនយោធាជាមូលដ្ឋាន ពួកគេត្រូវបានចាត់តាំងឲ្យទៅអង្គភាព និងបម្រើ ជាទាហានសកម្មរយៈពេល ១៨ ខែ។

ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ BIGHIT MUSIC បានធ្វើអត្ថាធិប្បាយយ៉ាងខ្លីថា ពួកគេមិនអាចបញ្ជាក់របាយការណ៍មួយណាច្បាស់លាស់នោះទេ។

ទោះយ៉ាងណាក៏ដោយ កាលពីដើមខែវិច្ឆិកា BIGHIT MUSIC បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយប្រកាសថា RM, Jimin, V, និង Jungkook កំពុងរៀបចំសម្រាប់ការចូលបម្រើយោធា។ ស្របពេលដែល ពីមុន Suga គឺជាសមាជិកទីបីរបស់ BTS ដែលបានចុះឈ្មោះតាមមិត្តរួមក្រុម Jin និង J-Hope ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ចុចអាន៖Lisa​ រកចំណូលពីពាណិជ្ជកម្ម​យ៉ាងក្រាស់ក្រែល ក្រោយ IG ឈានដល់ ៩៩ លាននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម