ជីវិតកម្សាន្ដ
មហាជនផ្ទុះការចាប់អារម្មណ៍សរសើរសម្រស់នារីរាំក្បាលទូកនៅសៀមរាប
មហាជនអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់ពីឃើញការចែករំលែកវីដេអូ និងរូបភាពនារីរាំលើក្បាលទូកអំឡុងពិធីអុំទូកនៅខេត្តសៀមរាបកាលពីថ្មីៗនេះកន្លងទៅនេះ។

រូបភាពនេះកំពុងត្រូវបានបន្តចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក និងTikTok ជាមួយការសរសើររូបសម្រស់របស់នារីរាំក្បាលទូកដោយកាយវិកាទន់ភ្លន់ល្វត់ល្វន់រំលេចសម្លៀកបំពាក់សាកសមជានារីខ្មែរថែរក្សាវប្បធម៌មរតកដូនតា។ បើតាមការដឹងនារីដ៏ស្រស់ស្អាតរាំលើក្បាលទូកនេះ គឺជាសិល្បការិនីដ៏ឆ្នើម ឬនាថការី សុគា គឹមលាង ហៅ កូនអាន់។

នៅលើទំព័រហ្វេសប៊ុកកញ្ញា កូនអាន់ បានលើកឡើងថា អ្នករាំក្បាលទូកជានារីជាជំនឿតាំងពីបុរាណកាលមកជំនឿបែបនេះហើយទើបអ្នករាំក្បាលទូកជានិមិត្តរូបនៃបារមីរបស់ទូកជានារីហើយពីដើមឈ្មោះទូកភាគច្រើនជាឈ្មោះស្រី។ ម្យ៉ាងទៀតនារីរាំក្បាលទូកអាចជាអ្នកបន្ថែមកម្លាំងចិត្តដល់កីឡាករ។ បច្ចុប្បន្នការចូលរួមរបស់នារីក្នុងវិស័យនេះ កាន់តែថមថយជំនួសដោយបុរសវិញ ឬបុរសតែងខ្លួនជានារីជាដើម។

កញ្ញា កូនអាន់ បានបន្ថែមថា បើមានការខុសឆ្គងខ្វះខាតដោយប្រការណាមួយសូមមេត្តាអធ្យាស្រ័យ និងជួយបន្ថែមចំណុចខ្វះខាតរបស់នាងខ្ញុំផងសូមអរគុណ។ ជាមួយគ្នានៃការលេចវត្តមានរាំក្បាលទូកនេះដែរ ក្រៅពីមតិសរសើរក្នុងនោះក៏មានការរិះគន់ថា នេះជារូបភាពកាត់តពីសំណាក់អ្នកបច្ចេកទេស។

មានការលើកឡើងថា កាត់ តរូបមើលមិនចាប់អារម្មណ៍គឺដូចពិត១០០ភាគរយតែដល់ចាប់អារម្មណ៍បានដឹងថា រូបភាពអត់មានភាពរស់រវើកសុីចង្វាក់នឹងទូក នឹងចលនាទូកហើយរូបភាពរាងរីកធំជាងទូកពេក គឺមើលទៅដូចរូបអត់វិញ្ញាណមើលដឹងត្រង់នឹង។ ខ្ញុំសូមទោសនូវខមមិននេះ ខ្ញុំមិនមែនខមមិនក្នុងអត្តន័យជាន់ពន្លិចអ្វីឡេីយគ្រាន់តែរូបថតរបស់នាងដូចរូបចម្លាក់ខ្លាំងណាស់ គឺដូចពិតៗ ។

ចំណែកឯខ្លះទៀតថាអ្នកថាកាត់.តមធ្យម ធ្ងន់មានអ្ន កខ្លះថាមិនមែនស្រីទៀត(របស់ច្នៃ)…អរគុណប្អូនស្រីសម្រាប់កាចូលរួមប្អូនធ្វើបានល្អបំផុតហើយជាសិល្ប ករសុភាពទន់ភ្លន់ក្រមិចក្រមើមឬបែបណាក៏ដោយឲ្យ តែស្ថិតក្នុងតួរនាទីការងារវាជាសមត្ថភាពនឹងទេពកោ សល្យរបស់យើង។ឆ្លើយតបការលើកឡើងកញ្ញា កូន អាន់ បានបញ្ជាក់ថាអរគុណបងដែលបានសរសើរប្អូ នយើងតែម្នាក់មិនអាចហាមការគិតរបស់គេក្នុងមួយពិភពលោកបានទេ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង