Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការរិះគន់ និងស្នើឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការលើស្រ្តីលក់អនឡាញប្រើពាក្យពេចន៍មិនសមរម្យលើបណ្ដាញសង្គម

បានផុស

នៅ

ជារឿងថ្មីដ៏រសើបទៀតហើយ ខណ:មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាផ្ទុះការរិះគន់ដោយមិនសំចៃមាត់ និងបានស្នើដល់ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងកិច្ចការនារីគួរចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលលក់ផលិតផលអនឡាញដែលLiveប្រើពាក្យពេចន៍អាសអាភាស ចំអាសចំអូងធ្វើឲ្យប៉ះពាល់សីលធម៌សង្គម និងតំម្លៃស្រ្តីខ្មែរ​យ៉ាងធ្ងន់ធ្ងរបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ការចែករំលែកនូវឃ្លីបវីដេអូរបស់ក្រុមស្រ្តី Live លក់ផលិតផលអនឡាញដែលកំពុងយកបណ្តាញសង្គមធ្វើជាឈ្នាន់ទាមទារចំណាប់អារម្មណ៍ និងដើម្បីផលប្រយោជន៍ក្រុមរបស់ខ្លួនបានធ្វើឲ្យមហាជនសម្តែងការហួសចិត្តខ្លាំងនូវទង្វើរអសីលធម៌គ្មានកេរ្តិ៍ខ្មាសក្នុងនាមជាស្រ្តី។ ទង្វើរនេះត្រូវបានមហាជនចាត់ទុកថា ជាគំរូអាក្រក់បំផុតសម្រាប់សង្គមខ្មែរដែលមិនគួរកើតមានឡើយ។

យោងតាមការលើកឡើងរបស់ផេកឈ្មោះចៅខ្មែរផ្សារ បានបង្ហាញការហួសចិត្ត និងរិះគន់ទៅលើសកម្មភាពដ៏គឃ្លើននោះដោយ ចៅខ្មែរផ្សារ បានស្នើសុំយ៉ាងទទូចដល់ក្រសួងពាក់ព័ន្ធគួរពិនិត្យ និងមានវិធានការក្តៅលើករណីក្រុមស្រ្តីរូបនោះ។ ចៅខ្មែរផ្សារបានលើកឡើងថា គោរពជូនអ្នកម្តាយ Sinath Hun ។ យល់យ៉ាណាដែរពូមីង? គួរ Mention ខាងណាអោយដឹងស្ទាយលក់របស់គាត់? Facebook page : Mak Lin 18។

នៅលើផេកដដែលបានបន្តថា គោរពផ្ញើជូនវីដេអូស្រ្តីអាសអាភាសទាំងនេះទៅលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការជាតិលើកកំពស់សីលធ៌មសង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដើម្បីចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះក្រុមស្ត្រីដែលកំពុងបំផ្លាញគុណតម្លៃរបស់ស្ត្រីធ្វើឲ្យប៉ះពាល់សីលធ៌មសង្គមយ៉ាងធ្ងន់ធ្ងរបំផុត។

ជាមួយគ្នានេះក៏ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួ យចំនួនទៀយបានបញ្ចេញមតិដោយស្នើដល់ក្រសួងពាក់ព័ន្ធត្រូវមានវិធានកាក្តៅលើបុគ្គលលក់អនឡាញ នេះផងដែរ។ក្នុងនោះមានកាលើកឡើងថាផ្ញើរជូនក្រ សួងស្ថាប័នពាក់ព័ន្ធនានាជាទីគោរព, ស្មាទោសស្រ្តីរ កស៊ីផ្លូវភេទក៏ពួកគាត់មិនLiveនិយាយពេញៗមាត់អ ញ្ចឹងដែរ។

ជុំវិញបញ្ហាខាងលើនេះដែរគេមិនទាន់ឃើញមានប្រតិ កម្មឆ្លើយតបបែបណាពីក្រសួងពាក់ព័ន្ធឬក្រសួងកិច្ច ការនារីនៅឡើយទេខណ:ក៏មានមហាជនអ្នកប្រើប្រា ស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនមើលចំណាត់កា រពាក់ព័ន្ធករណីស្រ្តីលក់អនឡាញខាងលើនេះផងដែរ ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម