Connect with us

ជីវិតកម្សាន្ដ

កូនប្រុសយាយអឿន បញ្ជាក់ គ្រួសារមានលទ្ធភាពគ្រប់គ្រាន់ព្យាបាលម្តាយ មិនបានលើកដៃសុំជំនួយទេ

បានផុស

នៅ

កាលពី​ថ្មីៗ​មុន​នេះ អ្នកគាំទ្រ​មាន​ក្តី​ព្រួយ​បារម្ភ បន្ទាប់ពី​ដឹង​ថា​តារា​កំប្លែង​ជើងចាស់ លោកយាយ អឿន ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​ដួល​បាក់​ឆ្អឹង​ត្រគាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ដំណឹង​នេះ​ដែរ​គេ​ឃើញ​មាន​មហាជន និង​សិល្បករ​-​សិល្ប​ការិនី​ខ្មែរ​មួយ​ចំនួន បាន​សួរ​សុខ​ទុក្ខ និង​ជូនពរ​លោកយាយ អឿន ឆាប់​បាន​ជា​សះស្បើយ​ពី​ជំងឺ​ទៀត​ផង។ ប៉ុន្តែ​រឿង​ដែល​ហួស​ចិត្ត​សម្រាប់​ក្រុម​គ្រួសារ​តារា​កំប្លែង​ជើងចាស់​រូប​នេះ បែរជា​មាន​ការ​លើកឡើង​ពី​បុគ្គល​មួយ​ចំនួន​ថា អ្នក​សិល្បៈ​ឲ្យ​តែ​ជួប​រឿង​ឈឺ​ចូល​ពេទ្យ​ចៀស​មិន​ផុត​ពី​ការ​លើក​ដៃ​សុំ​ជំនួយ​ឡើយ។

ដើម្បី​បញ្ចៀស​ចំពោះ​ការ​យល់​ច្រឡំ ឬ​មតិ​មិន​ល្អ​បែបនេះ កូនប្រុស​បង្កើត​តារា​កំប្លែង​យាយ អឿន បាន​ប្រតិកម្ម​ដោយ​បញ្ជាក់​ថា គ្រួសារ​លោក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ព្យាបាល​ម្តាយ​ហើយ ពោល​គឺ​មិន​បាន​លើកដៃ​សុំ​ជំនួយ​ទេ។ កូន​ប្រុស​យាយ អឿន បាន​លើក​ឡើង​ថា «គ្រួសារ​យើងខ្ញុំ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ព្យាបាល​ម្តាយ​លំដាប់ VIP នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ហើយ យើងខ្ញុំ​មិន​បាន​លើកដៃ​សុំ​ជំនួយ​ពី​បងប្អូន​ណា​ទេ»។

ម្ចាស់​គណនី​ឈ្មោះ ជ័រ សុជាតិ បាន​បន្ត​ថា «សូម​កុំ​មាន​ការ​យល់​ច្រឡំ​ថា​ឲ្យ​តែ​អ្នក​សិល្បៈ​ឈឺ​ចង់​បាន​ជំនួយ​នោះ គិត​ខុស​ហើយ​អាពៅ​មាស ចាយ​លុយ​ខ្លួន​ឯង​ហើយ មិន​ចង់​ឲ្យ​គេ​ម៉ៃ​ឈប់​បាន​ឈប់​ទៅ​បង Page ដែល​ឆ្លៀតឱកាស​យក​រូប​ម្តាយ​ខ្ញុំ​ទៅ​រកស៊ី​នោះ។ សរសេរ​ប៉ុណ្ណឹង​ញាក់​នៅ​អា​ក្អូន តិច​មើល​អត់​ដាច់ សូម​ថ្លែងអំណរគុណ​ដល់​សមាគម​សិល្បៈ និង​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ម្ដាយ​ខ្ញុំ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម