ជីវិតកម្សាន្ដ
ពេជ្រ សោភា ទម្លាយអាថ៌កំបាំងដែលធ្វើឲ្យខ្លួនបោះជំហ៊ានដល់ថ្ងៃនេះ
ភ្នំពេញ ៖ តារាចម្រៀងលំដាប់ជួរមុខសម្លេងស្រួយ ពេជ្រ សោភា ស្របពេលដែលបោះជំហ៊ានល្បីល្បាញលើអាជីពសិល្ប:និងទាញបានប្រជាប្រិយភាពពីយុវវ័យនោះ ឃើញថាតារាស្រីរូបនេះបានប្រែក្លាយទាំងជីវភាពនិងរូបសម្ផស្សកាន់តែស្រស់ស្អាតក្មេងជាងវ័យ។

ការប្រែក្លាយខ្លួនយ៉ាងឆាប់រហ័យលើវិស័យសិល្បៈ ពីសំណាក់អ្នកនាងពេជ្រ សោភាជាមួយស្ទុះនៃការគាំទ្រខ្លាំងនេះដែរ ទើបធ្វើឲ្យនាងអាចឈរជើងបានរហូលមកដល់ពេលនេះ។ ការតស៊ូរបស់ ពេជ្រ សោ ភា មិនត្រឹមតែទទួលបានជោគជ័យលើវិថីសិល្បៈ នោះទេគឺថែមទាំងមានការកោតសរសើរពីមហាជនផងដែរ។

អាថ៌កំបាំងដែលជោគជ័យលើវិថីសិល្បៈរបស់ ពេជ្រ សោភា ដែលឈានដល់ថ្ងៃនេះត្រូវបានសាមីខ្លួនបញ្ជាក់បែបនេះថាកើតចេញពីភាពតស៊ូ និង កម្លាំងចិត្តរបស់អ្នកមានគុណនាង។ អ្នកនាង ពេជ្រ សោភា បាននិយាយថា នាងខ្ញុំមិនល្អគ្រប់ដប់ទេ ហើយ ក៏មិនដែលធ្វើអី្វខុសដែរ តែម្តាយខ្ញុំវិញគាត់បាននិយាយឲ្យខ្ញុំឈឺចាប់។

តារាចម្រៀង ពេជ្រ សោភា បានបន្តថា គាត់និយាយថា អ្នកឯងធំហើយ អ្នកឯងល្បីហើយ អស្ចារ្យហើយខ្ញុំមិនចង់បានលុយអ្នក ពាក្យនេះមិនធ្ងន់ទេ តែឈឺចាប់ណាស់សម្រាប់ខ្ញុំ ខ្ញុំដឹង ខ្ញុំសុខទៅសុំទោសម្តាយនូវអ្វីដែលខ្លួនបានធ្វើ តាំងពីពេលនោះមកជីវិតរបស់ខ្ញុំស្រស់ស្រាយណាស់ អរគុណពិភពលោកដែលឲ្យខ្ញុំកើតជាកូនម្តាយខ្ញុំ។

តាមរយៈពាក្យសម្តីរបស់អ្នកនាង ពេជ្រ សោភា ទើបធ្វើឲ្យមហាជននិងអ្នកគាំទ្រយល់កាន់តែច្បាស់ហើយដឹងការពិតសម្រាប់ជីវិតជោគជ័យរបស់កំពូលតារាចម្រៀង ពេជ្រ សោភា រហូតដល់ពេលបច្ចុប្បន្ននេះ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ