ជីវិតកម្សាន្ដ
លោក អុល សំអាង៖ ហេតុអី្វល្ខោនបាសាក់ខ្មែរសម្តែងមានបែបបទរក្សាទម្រង់សិល្បៈពុំសូវមានការផ្សព្វផ្សាយ?
តួឯកល្ខោនបានសាក់លោក អុល សំអាង ដែលជាប្រធានក្រុមល្ខោនបាសាក់រាធានីភ្នំពេញ វង់ទី១ ហាក់បង្ហាញអារម្មណ៍អន់ចិត្ត ខណ:លោកលើកឡើងថា បច្ចុប្បន្នមិនសូវឃើញបណ្តាញសង្គម ឬផេកល្បីៗ ក្នុងសង្គមជួយផ្សព្វផ្សាយលើកស្ទួយល្ខោនបាសាក់ខ្មែរលេងត្រូវទម្រង់ទេ ប៉ុន្តែបើអ្វីៗបំពុលវប្បធម៌សង្គមជាតិប្រឹងប្រែងស៊ែរចែករំលែកម្លេះ។

លោក អុល សំអាង បានថ្លែងដូច្នេះបន្ទាប់ពីមើលឃើញថា យុវជនខ្មែរសព្វថ្ងៃហាក់មិនសូវឲ្យតំម្លៃលើការចូលរួមផ្សព្វផ្សាយមរតកសិល្ប:បុរាណខ្មែរនោះទេ ផ្ទុយទៅវិញពួកគេចាប់អារម្មណ៍នូវអ្វីដែលជារឿងបំពុលសង្គមទៅវិញ។ ចំណុចនេះលោកបានចោទជាសំនួរទៅកាន់មហាជនទៅកាន់មហាជនយ៉ាងចាក់ដោតផងដែរ។

តួឯកល្ខោនបាសាក់រូបនេះលើកឡើងថា ហេតុអី្វល្ខោនបាសាក់ខ្មែរដែលសម្តែងមានបែបបទរក្សាទម្រង់សិល្បៈសម្តែងត្រឹមត្រូវមិនប្រើសម្តីគ្រោធគ្រាធមិនសម្តែងប្រើពាក្យអាសអាភាសមិនសូវឃើញបណ្តាញ ឬផេកល្បីៗសង្គមជួយផ្សព្វផ្សាយ? តែបើអ្វីៗបំពុលវប្បធម៌សង្គមជាតិប្រឹងប្រែងស៊ែរចែករំលែកម្លេះ?។

ជាការពិតណាស់តាមការកត់សម្គាល់ឃើញថា លោក អុល សំអាង ជាប្រធានក្រុមល្ខោនបាសាក់រាធានីភ្នំពេញវង់ទី១ជារឿយៗលោកតែងបានធ្វើការអំពាវនាវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានមហាជនខ្មែរក្នុងការរួមគ្នាផ្សព្វផ្សាយអភិរក្សនូវមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរកុំឲ្យបាត់បង់ឬធ្លាក់ចុះ៕
អត្ថបទ៖ ចាន់រ៉ា


-
KPT+១៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់