Connect with us

ជីវិតកម្សាន្ដ

ខាត់ វៃហាំង មោទនភាពបានពានតារាសម្ដែងឆ្នើមពីប្រទេសថៃ

បានផុស

នៅ

តារា​សម្ដែង​ប្រុស​សង្ហា​របស់​កម្ពុជា​លោក​ ខាត់ វៃហាំង បាន​សម្តែង​ក្តី​រំភើប​ខ្លាំង​ក្រោយ​ពី​ទទួល​បាន​ពាន់​រង្វាន់​តារា​ប្រុស​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ពី​កម្មវិធី Global Leadership Summit 2023 កាល​ពី​ថ្មី​ៗ​កន្លង​មក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​លោក ខាត់ វៃហាំង ក្នុង​នាម​ជា​តារា​សម្តែង​តែ​ម្នាក់​គត់​ដែល​តំណាង​ឱ្យ​សិល្បករ​របស់​កម្ពុជា​ចូលរួម និង​ទទួល​បាន​ពានរង្វាន់​​ជា​តារា​ប្រុស​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ពី​កម្មវិធី Global Leadership Summit 2023 នៅ​ឯប្រទេសថៃ។ នេះ​ជារឿង​ដែលគួរ​ឱ្យ​ស្ងើចសរសើរ​ និង​អបអរ​ចំពោះ​លោក វៃហាំង ដែល​​ជា​តារា​ខ្មែរ​ដ៏​លេចធ្លោ​ខ្លាំង​នៅ​​លើឆាកអន្តរជាតិ។

ភាព​ជោគជ័យ​របស់​តារា​សម្ដែង​មាន​ប្រជាប្រិយភាព​លោក ខាត់ វៃហាំង ពេល​នេះ​ គឺ​កើត​ចេញ​ពី​ការ​​តាំង​ចិត្ត​ខ្ពស់ ការ​តស៊ូ ជម្នះ​រាល់​ឧបសគ្គ​ដែល​ទទួល​បាន​ការ​លើក​ទឹកចិត្ត និង​គាំទ្រ​ពី​មហាជន​ទូទៅ ។ អ្វី​ដែល​ស្ងើចសរសើរ​ទៀត​នោះ​ លោក​ក៏​ជា​តារាវ័យ​ក្មេង​ដែល​មាន​ហាង​ឆេង​ខ្ពស់​សម្រាប់​ទីផ្សារ​ភាពយន្ត​បច្ចុប្បន្ន។

អំឡុង​ពេល​ទទួល​បាន​ពានរង្វាន់ លោក ខាត់ វ៉ៃហាំង បាន​បង្ហាញ​ក្ដី​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ដែល​ទទួល​​បាន​ពាន​រង្វាន់​ពី​កម្មពិធី​មួយ​នេះ ខណៈ​លោក​លើក​ឡើង​ថា “ខ្ញុំ​បាទ​ ខាត់​ វ៉ៃហាំង​ មាន​មោទកភាព​ក្នុងនាម​ជា​តារា​សម្តែង​តែ​ម្នាក់​គត់​ដែល​តំណាង​អោយ​សិល្បករ​របស់​កម្ពុជា​ចូលរួម​ និង​ទទួល​បាន​ពានរង្វាន់​ជា​តារា​ប្រុស​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ពី​កម្មវិធី Global Leadership Summit 2023“។

កន្លង​មក​លោក ខាត់​ វ៉ៃហាំង​ត្រូវ​បាន​គេ​ដឹង​ថា​ លោក​ក៏​ជា​តារា​ប្រុស​ដែល​មាន​រូបរាង​ស្រស់​សង្ហា និង​មាន​សមត្ថភាព​នៅ​ក្នុង​ការងារ​សម្ដែង​ទាំង​ប្រភេទ​រឿង​ភាគ, រឿង​ដុំ​ ថត​បទ​ចម្រៀង និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជាដើម។ លោក​ជា​ដៃ​គូ​សម្ដែង​ដ៏​សាក​សម​ជា​មួយ​តារា​មាន​ឈ្មោះ​ល្បី កញ្ញា ស៊ីន យូប៊ីន ទៀត​ផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម