ជីវិតកម្សាន្ដ
Jeong Mi-ae ទម្លាយពីជំងឺមហារីកអណ្ដាតដ៏កម្រ កើតលើនាង
តារាចម្រៀង Jeong Mi-ae អតីតសមាជិក Miss Trot របស់ TV Chosun និងជាម្តាយដ៏អស្ចារ្យដែលមានកូនប្រុសបីនាក់ និងកូនស្រីម្នាក់ បានសារភាពពីអារម្មណ៍របស់នាងអំឡុងពេលប្រយុទ្ធជាមួយជំងឺមហារីកអណ្តាតក្នុងកម្មវិធី Star Documentary My Way។

នៅក្នុងកម្មវិធី Star Documentary My Way របស់ទូរទស្សន៍ TV Chosun តារាចម្រៀង Mi-ae Jeong បាននិយាយថា “ខ្ញុំអាចយកឈ្នះជំងឺរបស់ខ្ញុំបាន អរគុណស្វាមីរបស់ខ្ញុំដែលតែងតែគាំទ្រខ្ញុំ” ។
ក្នុងឆ្នាំ ២០១៩ Jung Mi Ae មានឈ្មោះល្បីល្បាញដោយសារតំណែង Trot ហើយរូបរាងរបស់នាងស្រដៀងទៅនឹងតារាសម្ដែង Song Hye Kyo ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែធ្នូ ឆ្នាំ ២០២១ តារាចម្រៀងស្រីរូបនេះស្រាប់តែប្រកាសថា នាងនឹងឈប់ធ្វើការដើម្បីព្យាបាលជំងឺមហារីកអណ្តាតដ៏កម្រមួយ។
មកទល់នឹងពេលនេះ Jung Mi Ae ទើបតែបង្ហាញមុខជាថ្មីក្នុងកម្មវិធី Star Documentary My Way ដើម្បីបើកចំហអំពីរយៈពេលព្យាបាលរបស់នាង។ តារាចម្រៀងវ័យ ៤១ ឆ្នាំមានអារម្មណ៍ឈឺត្រចៀក និងមាត់ជាប់រហូត ទើបនាងទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ ពេលទទួលបានលទ្ធផលភ័យស្លន់ស្លោព្រោះមានជំងឺកម្រដោយនាងបាននិយាយថា “ពេលនោះខ្ញុំភ័យណាស់ គិតដល់កូន៤នាក់ កូនប្រុស៣ ស្រី១ ច្រៀងម៉េចក៏ត្រូវដាក់ចុះ ។ ខ្ញុំត្រូវរស់នៅដើម្បីគ្រួសារ ខ្ញុំត្រូវរស់នៅមុនសិន នោះអ្វីៗនឹងកើតឡើង”។
Jung Mi Ae បានឆ្លងកាត់ថ្ងៃដ៏លំបាកបំផុតនៃការព្យាបាល។ ការវះកាត់របស់នាងមានរយៈពេល ៨ ម៉ោង ហើយគ្រូពេទ្យត្រូវដកចេញ ១ភាគ៣នៃអណ្តាតរបស់នាង។ ម្ចាស់ជើងឯករង Miss Trot មានការឈឺចាប់ខ្លាំង ប៉ុន្តែនៅតែព្យាយាមហាត់បញ្ចេញសំឡេង ញញឹម និងធ្វើចលនាមាត់។ បន្ទាប់ពី ១០ ខែ Jung Mi Ae អាចនិយាយ និងច្រៀងម្តងទៀត។ ពេលនេះតារាចម្រៀងស្រីរូបនេះបានឡើងឆាកវិញហើយ ។
តាមរយៈកម្មវិធីតារាស្រីរូបនេះបានថ្លែងអំណរគុណដល់ស្វាមីថា “ខ្ញុំអាចជម្នះជំងឺរបស់ខ្ញុំបាន អរគុណប្តីរបស់ខ្ញុំដែលតែងតែគាំទ្រ នៅពេលដែលខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកអណ្តាត គាត់ក៏ចាំលើកទឹកចិត្តដោយភាពស្ងប់ស្ងាត់។ ខ្ញុំក៏បាត់ការព្រួយបារម្ភជាច្រើន! ប៉ុន្តែបើក្រឡេកមើលកូនប្រុសច្បងរបស់ខ្ញុំដែលរៀនថ្នាក់មធ្យមមើលថែប្អូនប្រុសរបស់គាត់ ខ្ញុំស្រក់ទឹកភ្នែក។ គាត់នៅក្មេង ប៉ុន្តែធ្វើដូចមនុស្សពេញវ័យ ខ្ញុំមានអារម្មណ៍សោកស្ដាយ ព្រោះខ្ញុំបានធ្វើឲ្យកូនខ្ញុំធំឡើងឆាប់ពេក”។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រខកចិត្តនឹងការតុបតែងខ្លួនរបស់ YoonA ក្នុងកម្មវិធីពានរង្វាន់ Blue Dragon

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច