Connect with us

ជីវិតកម្សាន្ដ

​អ្នក​គាំទ្រ​ចិន​និយាយបែបណា​ ក្រោយ Lisa ​លេច​មុខ​ទៅ​ទស្សនាបាល់ទាត់​នៅ​បារាំង

បានផុស

នៅ

កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានរាយការណ៍ថា Lisa សមាជិកក្រុម BLACKPINK បានចូលរួមទស្សនាការប្រកួតបាល់ទាត់ UEFA Champions League រវាងក្រុម Paris Saint-Germain និងក្រុម Newcastle នៅកីឡដ្ឋាន Paris Stadium។ ហើយនេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់នាង នៅលើទីលានបាល់ទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងនេះក្ដី បើក្រឡេកមើលអ្នកគាំទ្រនៅក្នុងប្រទេសចិនបានកាត់រូបភាព Lisa នៅទីលានបាល់ទាត់បានល្បី ដោយបង្ហោះចូលទៅ Weibo ខណៈដែលអ្នកខ្លះបានថេកឈ្មោះ #Lisa រហូតក្លាយជានិន្នាការលេខ ១នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។ ក្នុងនោះផងដែរដោយមានអ្នកអានជាង ១៣០ លានដង មតិភាគច្រើនគឺសាទរ និងនិយាយដូចៗគ្នាថា នាងគួរឲ្យស្រលាញ់ និងមានទឹកមុខរីករាយខ្លាំង។

យ៉ាងណាមិញបណ្ដាញអ៉ិនធើណេតជាច្រើននៅចាំបានថា Lisa ត្រូវបានអ្នកគាំទ្រចិនហាមឃាត់មិនឲ្យចូលទឹកដីនេះនិងបានក្លាយជា​ប្រធាន​បទ​ក្ដៅ​គគុក​​​ នៅពេលដែលគណនីរបស់ខ្លួននៅលើ Weibo ដែលជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសមួយនេះ ត្រូវបិទដោយមិនដឹងមូលហេតុ។

លើសពីនេះទៀតដែរ សូម្បីតែតារាចិន​ Angela baby និង Zhang Jia ដែលបានទៅទស្សនាការសម្ដែងរបស់ Lisa ក្នុងកម្មវិធី ក៏ត្រូវអ្នកនិយមលេងអ៊ីនធឺណិតចិនរិះគន់និងហាមឃាត់មិនឲ្យចេញសម្ដែងទាំងអស់មួយរយៈធំ។

ដូច្នេះហើយ ទស្សនិកជាច្រើនអាចនឹងស្មានដឹងថា ​អ្នកគាំទ្រនៅប្រទេសចិនអាចនឹងរំសាយកំហឹងឬយ៉ាងណា ទើបបានជាបង្ហាញការពេញចិត្តនិងស្រលាញ់នាងត្រលប់មកវិញបែបនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ គ្រប់គ្នាមានតែរង់ចាំបន្តតែប៉ុណ្ណោះថា តើគណនី Weibo របស់ Lisa នឹងត្រូវបើកវិញឬយ៉ាងណា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖today

ចុចអាន៖ទើបទទួលរង្វាន់កិត្តិយសពីស្ដេចអង់គ្លេស ពេលនេះ Lisa បានអាវពិសេសមួយទៀតពីម្ចាស់ក្លិបអ្នកមានបារាំង PSG

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម